គម្រោង​របស់​អង្គការ UNIDO ជួយសិប្បកម្មកែច្នៃត្រីលោកសួង សោភ័ណ ដើម្បីលើកកម្ពស់​គុណភាព​ចំណី​អា​ហារ

​កំពង់ធំ៖ ដោយមាន​បំណង​លើកកម្ពស់​គុណភាព​ចំណី​អា​ហារ និង​អនាម័យ​ស្អាត​ដល់​អ្នក​ផលិត​ និង​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារផង​នោះ ​គម្រោង​មួយ​របស់​អង្គការ UNIDO ប្រចាំ​ប្រទេស​កម្ពុជា ដែលឧបត្ថម្ភថវិការដោយសហភាពអឺរ៉ុប បាន​សា​ង​សង់ផ្ទះ​ស​ម្ងួ​ត​ប្រើ​ពន្លឺព្រះអាទិត្យ​ដល់​អ្នក​កែច្នៃ​ត្រី​សិប្បកម្មលោកសួង សោភ័ណ នៅក្នុងខេត្តកំពង់ធំ​។

​សង់​នៅលើ​ផ្ទៃដី​វាលរាប​ស្មើ​មួយកន្លែង​ទំហំ​ ៦​ ម៉ែត្រ គុណ​នឹង​ ៨​ ម៉ែត្រ​និង​ហ៊ុមព័ទ្ធ​ដោយ​ផ្ទាំង​ប្លា​ស្ទិ​ក​ក្រាស់​ស​ថ្លា នោះ​ជា​ផ្ទះ​ស​ម្ងួ​ត​ប្រើ​ពន្លឺ ព្រះអាទិត្យ​របស់លោកសួង សោភ័ណ នៅក្នុងភូមិឈើទាល ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ​។ ​បច្ចុប្បន្ន​លោក កំពុង​ប្រើប្រាស់​ផ្ទះ​ស​ម្ងួ​ត​ដោយ​ប្រើ​ផ្ទាំង​កញ្ចក់​សូ​ឡា​ស្រូប​កម្ដៅ​ពី​បន្លឺ​ព្រះអាទិត្យ ដើម្បី​ស​ម្ងួ​ត​ត្រី​។ ផ្ទះ​ស​ម្ងួ​ត​នេះ​ត្រូវ​បានផ្តល់​ដោយ​គម្រោង​របស់​អង្គការ UNIDO ក្នុង​បំណង ធ្វើឱ្យ​ចំណីអាហារ​មាន​អនាម័យ​និង​គុណភាព​ដើម្បី​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​តាម​ស្តង់ដា​។

​លោក​ សួង សោភ័ណ បានអោយដឹងថា លោកចាប់ផ្តើមធ្វើមុខរបរនេះតពីឪពុកម្តាយតាំងពីឆ្នាំ២០១១ មក ដំបូង​ឡើយ​លោក​កែច្នៃ​ត្រី​ទៅតាម​ទម្លាប់​ប្រពៃណី​ទេ​ពោល​ត្រីងៀត ហាលថ្ងៃ​ធម្មតា​ដូច្នេះ​ក៏​មិនអាច​ចៀស​ផុតពី​រុយ​រោម​ដែរ​ ខ្វះអនាម័យ ពេលខ្លះភ្លៀងពេលខ្លះខូច ធ្វើអោយយើងខាត់បងពេលខ្លះទៀតគ្មានត្រីដាក់អោយភ្ញៀវ។ ​លោកបន្តថា «ក្រោយមកសិប្បកម្មរបស់ខ្ញុំបានទទួលបានការគាំទ្រពីគម្រោងឃែបហ្វ៊ីស (Capfish) ជាមួយរដ្ឋបាលជលផលដោយបានជំរុញឱ្យយើងអនុវត្តតាមក្បួនអនាម័យ ជួយជាឧបករណ៍ និងសម្ភារ ដើម្បីជួយសម្រួលដល់ការងារ និងបង្កើនទំនុកចិត្ត គុណភាពត្រីងៀតរបស់យើង ដើម្បីសុខភាពរបស់អ្នកបរិភោគ ហើយសិប្បកម្មរបស់លោកបានធ្វើការប្រមូលទិញត្រីពីកសិករចិញ្ចឹមក្នុងស្រុក តាមតំបន់ជុំវិញទន្លេសាប និងតំបន់ផ្សេងៗ ដោយក្នុង១ថ្ងៃ ប្រមូលទិញបានប្រហែលពី៥០០-៦០០ គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារនៅតាមបណ្ដាខេត្តផ្សេងៗ»

លោកថា «ពេលនេះសិប្បកម្មកែច្នៃត្រីងៀតរបស់ខ្ញុំមានអនាម័យល្អ ធ្វើការលាងសម្អាត ដោយប្រព័ន្ធទឹកចម្រោះទឹកស្អាត និងធ្វើការហាលសម្ងួតក្នុងឡសូឡា ហើយធ្វើការវេចខ្ចប់នៅក្នុងបន្ទប់វិញខ្ចប់ ដោយមានអនាម័យ ហើយនៅមានការវេចខ្ចប់ដោយស្វ័យប្រវត្តិ»។ ដោយឡែកសម្រាប់ការដឹកជញ្ជូនវិញ គឺមានការរក្សាទុកក្នុងទូរជាក់ ដើម្បីរក្សាគុណភាពត្រី។ បន្ទាប់ពីធ្វើរួចរាល់ យើងបានធ្វើការលាងសម្អាត ហើយប្រឡាក់ និងផ្អាប់ចោលរយៈពេល ១យប់ លុះព្រឹកឡើង ក៏ធ្វើលាងសម្អាតវា ហើយយកទៅហាលនៅក្នុងទូរសម្ងួតសូឡា។

លោកបានបញ្ជាក់ថា «ក្រៅពីយកត្រីស្រស់ៗ មកធ្វើហើយគឺមានការលាងសម្អាតដោយប្រព័ន្ធទឹកចម្រុះស្អាត អាចនិយាយបានថាទឹកបរិសុទ្ធជឿជាក់ (ធានាបាន) ថាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគឡើយ។ ហើយការប្រឡាក់ត្រីនេះ ខ្ញុំមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរទេ តែប្រឡាក់ដោយគ្រឿងធម្មតាអំបិល ស្ករ ប៊ីចេង មិនឱ្យវាប៉ះពាល់ដល់សុខភាពអ្នកបរិភោគទេ»៕អាចជារូបភាពនៃ ត្រីសាល់ម៉ុនដុតអាចជារូបភាពនៃ 5 នាក់

អាចជារូបភាពនៃ 5 នាក់, មន្ទីរពេទ្យ និង អត្ថបទ

អាចជារូបភាពនៃ ស៊ុមត្រជាក់

មិន​មាន​ការពណ៌នា​រូបថត​ទេ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds