សហជីពនៅបន្តរស្នើសុំប្រាក់ឈ្នូលកម្មករសម្រាប់ឆ្នាំ២០២៤ ២១៥ ដុល្លារដដែល និងស្នើសុំអត្ថប្រយោជន៍ផ្សេងៗទៀត

ក្រុមសហជីព កម្មករនៅបន្តរស្នើសុំប្រាក់ឈ្នូលកម្មករសម្រាប់ឆ្នាំ២០២៤ ចំនួន២១៥ ដុល្លារដដែល និងស្នើសុំអត្ថប្រយោជន៍ផ្សេងៗទៀតចំនួន១១។ តំណាង​ភាគី​កម្មករ​លើក​ហេតុ​ផល​ថា បើ​ប្រាក់​ខែ​គោល​កម្មករ​ទាប​ជាង​២១៥​ដុល្លារ​នោះ​កម្មករ​នឹង​មិន​អាច​រស់​នៅ​បាន​សម​រម្យទេ ​ព្រោះ​ថ្លែ​ទំនិញ​លើ​ទីផ្សារ​ក៏​ចេះ​តែ​បន្ត​កើន​ឡើង ​បូក​រួម​ការ​ចំណាយ​ផ្សេងៗ​ទៀត។

កាល​ពី​ចុង​ខែ​សីហា ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​បន្ត​ខិត​ខំ​សម្រប​សម្រួល​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ផ្នែក​វាយន​ភណ្ឌ ​កាត់​ដេរ​ ផលិត​ស្បែក​ជើង ​និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​សម្រាប់​ឆ្នាំ​២០២៤ ​ដោយ​ឈរ​លើ​លក្ខណៈ​វិទ្យា​សាស្ត្រ ​និង​លក្ខណៈ​វិនិច្ឆ័យ ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា ​ឱ្យ​បាន​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ ​បើ​ទោះ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​បាន​តិច ​ឬច្រើន​ក្តី។​

គួរ​បញ្ជាក់​ថា ​ជា​រៀង​រាល់​ឆ្នាំ ​ក្រសួង​ការងារ ​តែង​តែ​សម្រប​សម្រួល​ ឱ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ។​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៣​ ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​និយោជិត​ទទួល​បាន​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ៕

 

 

No description available.No description available.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds