នាយកសាលាទួលទំពូង បញ្ជាក់ពីករណីដែលតម្រូវអោយសិស្សជួយថវិការ២ម៉ឺនរៀលសម្រាប់បង់ភ្លើង
ភ្នំពេញ ៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយ ចេញផ្សាយនូវអត្ថបទមួយ ដែលមានចំណងជើងថា «គ្រូវិទ្យាល័យទួលទំពូងម្នាក់ រងការចោទប្រកាន់ថា ឲ្យសិស្សជួយចេញថ្លៃទឹកភ្លើង ម្នាក់២ម៉ឺនរៀល បើមិនបង់ទេ នាំគ្នាទៅរៀនក្រោមដើមឈើទៅ» រួចមក នាយកវិទ្យាល័យទួលទំពូង បញ្ជាក់ថា សាលាស្នើឲ្យសិស្សជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់២ម៉ឺនរៀល សម្រាប់៨ខែ ហើយករណីសិស្សមិនបង់ថវិកា ឲ្យទៅរៀនក្រោមដើមឈើនោះ វាជាពាក្យសម្ដីរបស់លោកនាយករង ម៉ី សាម៉ុន និយាយលេងសើចជាមួយសិស្ស និងគ្រូទេ ។
លោកនាយកវិទ្យាល័យទួលទំពូង លោក កុយ សេដា បានបញ្ចាក់ថា ការរៃអង្គាសប្រាក់នេះ គឺមានការប្រជុំយល់ព្រម ឯកភាពពីលោកប្រធានគណៈកម្មការទ្រទ្រង់សាលា សំណាក់មាតាបិតាសិស្សចាប់តាំងពីដើមឆ្នាំសិក្សាមកម្ល៉េះ ដោយឯកភាពក្នុងសិស្សមួយនាក់ ត្រូវសុំជំនួយឧបត្ថម្ភមួយខែ ស្មើ២,៥០០រៀល ។ ថវិកានេះ គឺដើម្បីទ្រទ្រង់លើការខ្វះខាត ក្នុងការចំណាយលើសេវាអគ្គិសនី ទឹក សម្រាម ក្នុងមួយឆ្នាំសិក្សា ។ ដោយឡែកសិស្សក្រីក្រ ជួបការលំបាក យើងមិនទទួលថវិកានេះទេ។ ចំពោះមាតាបិតាសិស្ស ដែលមានកូនរៀននៅទីនេះ ចាប់ពីពីរនាក់ឡើងទៅ សាលាតម្រូវអោយបង់តែមួយនាក់ តែប៉ុណ្ណោះ៕