អ្នកលេងបណ្តាញសង្គម សម្តែងការព្រួយបារម្មណ៍ ខណៈសិស្សស្រីមួយក្រុមព្រួតវា.យសិស្សសាលាម្នាក់រហូតអត់ហ៊ានចូលសាលា១ខែ

ភ្នំពេញ ៖ បន្ទាប់ពីមានការបែកធ្លាយរូបថត និងវីដេអូសិស្សស្រីម្នាក់នៃវិទ្យាល័យបាក់ទូកត្រូវបានក្មេងស្រីមួយក្រុមព្រួតវាយនោះ អ្នកលេងបណ្តាញទំនាក់ទំនងសង្គម សម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការធ្លាក់ចុះសិលធម៌មួយនៅក្នុងវិស័យអប់រំ ខណៈសិស្សមួយចំនួននៅតែបន្តការប្រើហឹង្សា។
តាមរយៈវីដេអូខ្លី២៤វិនាទី ដែលបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក Houy Chenn នៅយប់រំលងអាធ្រាតថ្ងៃទី១៤ ខែកញ្ញានេះ ឃើញមានកុមារីរងគ្រោះ២រូប ដែលត្រូវភាគីម្ខាងទៀតមានគ្នាច្រើន ឈរទះកំផ្លៀង ដោយភ្ឃាប់ជាមួយសារថា រឿង1ខែហើយ ទើបបែកធ្លាយព័ត៌មានពួកក្មេងទំនើងរៀនថ្នាក់ទី7 នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថត នឹងបានវៃព្រួតប្អូនខ្ញុំ7-8នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នាតែចូលរៀនវាឃើញវាវ៉ៃ។
ម្ចាស់ហ្វេសបុកដដែលបន្ថែមថា រឿង1ខែហើយ គ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះ ម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដ អត់ចូលសាលាជិត១ខែ រហូតដល់គ្រូCallមកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មាននាក់នឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវណាស់។
ក្រោយមានការបង្ហោះបែបនេះ អ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើននាក់បានចូលទៅផ្តល់មតិយោងបល់ ដោយអ្នកខ្លះថា វិស័យអប់រំធ្លាក់ដល់កម្រិតណាហើយ, នៅពេលដែលចាប់បានគួរតែដាក់វិន័យអោយធ្ងន់តិចទៅកុំអាងអីសុំទោសរួចខ្លួន,​​ ម្តាយឪពុកគេមិនហ៊ានលើកដៃវៃកូនស្រីគេផង មកវៃគេចឹងៗអី, ដេញចេញពីសាលាទៅហេីយបិតឈ្មោះកុំឣោយមានសាលាណាទទួលក្រុមនេះទៀត, ហើយអ្នកខ្លះទៀត សង្ឃឹមថា ករណីនេះ នឹងមានដំណោះស្រាយសមស្របសម្រាប់កុមារីរងគ្រោះ និងមានវិធានការអប់រំសមស្រប ដើម្បីបញ្ចប់ទំនាស់ គំនុំ និងទប់ស្កាត់ទំនាស់បែបនេះកើតឡើងក្នុងសាលារៀន។ 

យ៉ាងណា Fast News មិនអាចសុំការឆ្លើយតបពីនាយកសាលាវិទ្យាល័យបាក់ទូកដើម្បីឆ្លើតតបចំពោះករណីនេះ​នៅឡើងទេ៕

មិន​មាន​ការពណ៌នា​រូបថត​ទេ។May be an image of 7 people, slow loris and text
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds