ប្រតិកម្មរហ័សនៃស្នងការខេត្តកណ្តាល មិនមានករណីប៉ូលីសពួនស្ទាក់មានអ្នកបោះដៃនៅតាមផ្លូវលេខ៦ទេ រីឯវិទ្យុទាក់ទងជារបស់អ្នករត់កងបី

បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Sok Sok និងមានការចែករំលែកជាបន្តបន្ទាប់ ពាក់ព័ន្ធការបង្ហោះរូបភាព និងខ្លឹមសារថា ប៉ូលីសពួនស្ទាក់មានអ្នកបោះដៃឲ្យពុង សូមជួយបញ្ឈប់ទង្វើនេះផង ផ្លូវជាតិលេខ៦A ពីភ្នំពេញទៅស្ពានព្រែកតាមាក់ គីឡូម៉ែត្រលេខ២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានខេត្តកណ្តាល ថាមិនមានករណីនេះទេ ហើយអ្នកកាន់វិទ្យុទាក់ទង គឺជាអ្នករត់កងបី។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា ក្រោយម្ចាស់ហ្វេសប៊ុកឈ្មោះ Sok Sok ធ្វើការផ្សព្វផ្សាយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកមុខកំពូល ស្រាវជ្រាវបំភ្លឺជាបន្ទាន់។ ជាលទ្ធផល កន្លងមកកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល តែងតែចុះប្រតិបត្តិការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ថ្នាក់ដឹកនាំធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្ត និងដោះស្រាយទាន់ពេលវេលារាល់ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ព្រមទាំងធ្វើការអប់រំដល់ប្រជាពលរដ្ឋដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជា មិនគោរពស្តុប(ភ្លើងក្រហម) ជាដើម មិនមានកម្លាំងបោះដៃឲ្យនោះទេ។
ចំពោះគណនីហ្វេសប៊ុកឈ្មោះ Sok Sok ដែលបានបង្ហោះរូបភាព ថា ប៉ូលីសពួនស្ទាក់មានអ្នកបោះដៃឲ្យពុងនោះ មិនមែនជាកងកម្លាំងនគរបាលចរាចរណ៍នោះទេ ហើយក៏មិនមែនជាអ្នកបោះដៃឲ្យពុងដល់នគរបាលចរាចរណ៍ទេ គឺទីតាំងនោះជាកន្លែងជួសជុលម៉ូតូ និងកង់បី(ផាសស្អាប់) ចំណែកអ្នករត់កង់បី មួយចំនួនគាត់មាន វិទ្យុទាក់ទងជាមួយក្រុមអ្នករត់កង់បីដូចគ្នាតែប៉ុណ្ណោះ៕អាចជារូបភាពនៃ 1​ នាក់, ឈ្នាន់មានកង់រត់សម្រាប់ជិះជំនួសដើរ និង អត្ថបទ

អាចជារូបភាពនៃ 10 នាក់, មនុស្សច្រើន និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds