អាជ្ញាធរស្រុកមេសាង ប្រាប់អ្នកលក់ដូរតាមតូប ឬខ្ចុះបិទបាំងរាយការណ៍ទៅសមត្ថកិច្ចបើមាន​សិស្សគេចសាលាមកប្រមូលផ្ដុំគ្នា

ព្រៃវែង៖ បច្ចុប្បន្នមានសិស្សានុសិស្សមួយចំនួនមិនដែលចូលរៀនសូត្រ គេចសាលា និងទៅជួបជុំប្រមូលផ្តុំគ្នានៅតាមតូប ឬខ្ចុះដែលបិទបាំង រដ្ឋបាលស្រុកមេសាង ខេត្តព្រៃវែង បានណែនាំដល់អាជីវករប្រកបមុខរបរលក់បាយម្ហូប ភេសជ្ជៈគ្រប់មុខ ដែលមានតូប ឬខ្ចុះមានបិទបាំង ត្រូវសហការណ៍រាយការណ៍ជូនសមត្ថកិច្ចក្នុងករណីមានសិស្សានុសិស្សមិនចូលរៀន ឬទៅជួបជុំប្រមូលផ្ដុំគ្នា។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលស្រុក។

បើតាមរដ្ឋបាលស្រុក ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព ប្រព្រឹត្តទៅដោយភាពរលូន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ ប្រសិទ្ធភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស រដ្ឋបាលស្រុក សូមឲ្យអាជីវករទាំងអស់ចូលរួមសហការណ៍ជាមួយអាជ្ញាធរ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាតមានសុវត្តិភាពទទួលបានលទ្ធផលល្អប្រសើរនៅក្នុងមូលដ្ឋាន»ប្រហែល​ជារូបភាពពណ៌នានៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds