ថ្លើមធំមែន ឃាត់ខ្លួនអ្នកបង្កើតAccount Telegram ក្លែងក្លាយរបស់ស្នងការខេត្តកណ្តាល ក្រោយឆាតទៅខ្ចីលុយលោកអភិបាលខេត្ត
ភ្នំពេញ៖ បន្ទាប់ពីមានការចែករំលែកពីជនមិនស្គាល់មុខបង្កើត Account Telegram ក្លែ.ងប.ន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឆាតទៅសុំខ្ចីលុ..យ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលក្លែ.ងប.ន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែ.ងក្លា.យ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុ..យ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕