កិច្ចប្រជុំប្រាក់ឈ្នួលកម្មករលើកទី ៤ ភាគីទាំងពីរនៅមិនទាន់ឯកភាពគ្នាចំពោះប្រាក់ឈ្នូលនៅឡើយនោះទេ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបន្តកិច្ចប្រជុំរបស់ខ្លួនលើកទី ៤ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤ខណៈភាគីទាំងពីរនៅមិនទាន់ឯកភាពគ្នាចំពោះប្រាក់ឈ្នូលនៅឡើយនោះទេ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា «ជាលទ្ធផលយើងឃើញថា ភាគីនីមួយៗនៅតែរក្សាជំហររបស់ខ្លួនរៀងៗខ្លួន ភាគីនយោជកនៅរក្សាគោលជំហរបន្ថែម ១ដុល្លារ សម្រាប់ប្រាក់ឈ្នួលឆ្នាំ ២០២៤ (២០១ដុល្លារ) ចំណែកភាគីតំណាងកម្មករ-និយោជិត ក៏នៅរក្សាគោលជំហរដដែល គឺសុំថែម ១៥ (២១៥ដុល្លារ)»។
លោក ហេង សួរ បានបញ្ជាក់ដែរថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានចំណុចមួយដែលភាគីទាំងអស់ បានឯកភាពគ្នា គឺកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឆ្នាំ ២០២៤ នឹងលឿនជាងកាលកំណត់ ពោលគឺនឹងអាចបញ្ចប់នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ។
ដោឡែកលោក គង់ ចាន់ឌឺណា តំណាងសហជីព បានអោយដឹងថា សម្រាប់ភាគីសហពីពយើងបានពិភាក្សាជាបន្តបន្ទាប់ យើងមានការជជែកគ្នាទាំងលក្ខណៈធំ និងតូច។ លោកថា«សម្រាប់ភាគីសហជីពគឺយើងអត់ទាន់មានតួលេខណាមួយសម្រាប់ប្រែប្រួលនៅឡើយទេ ដោយសារយើងឃើញភាកគីនិយោជកក៏មិនទាន់មានតួលេខប្រែប្រួលនោះដែរ ប៉ុន្តែភាគីសហជីពនឹងពិភាក្សាគ្នាបន្ថែមនៅការបំរែបម្រួលតួរលេខនេះផងដែរ ដូចនេះយើងប្រជុំបន្តទៀតយើងអាចមានតួលេខប្រែប្រួលប៉ុន្តែថ្ងៃនេះអត់ទាន់មានតួលេខជាក់លាក់នៅឡើយទេ នៅថ្ងៃនេះ សហជីពមិនទាន់មានតួលេខច្បាស់លាស់នៅឡើយទេ យើងនៅតួលេខ២១៥ដុល្លាដដែល»។
ចំណែកលោកណាង សុធី តំណាងខាងនយោជក បានអោយដឹងដែរថា ក្រុមនយោជក បានដាក់តួមលេខមួយ គឺ២០១.៥ដុល្លាក្នុងមួយខែ ដើម្បីអោយខាងសហជីពទទួលយកតួលេខមួយ ប៉ុន្តែខាងសហជីពមិនយល់ព្រម ទើបរដ្ឋមន្ត្រីកំណត់យកតួលេខចាស់ហើយអនុញ្ញាអោយភាគីទាំងពីរទៅប្រជុំផ្ទៃក្នុង ហើយយកតួរលេខមួយចុងក្រោយនៅថ្ងៃទី១៨។
សូមជម្រាបថា ក្នុងកិច្ចប្រជុំលើកទី ៣ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ តំណាងភាគីកម្មករ-និយោជិត បានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារ និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារ៕