ប្រទេស១០ នឹងចូលរួមវេទិកាធុរកិច្ចសំបុកត្រចៀកកាំ​នៅកម្ពុជា ដែលរៀបចំនៅចុងខែតុលា

ភ្នំពេញ៖ ដើម្បីស្វែងរកទីផ្សារនាំចេញ ក៏ដូចជាការគាំទ្រ​ពីរាជ​រដ្ឋាភិបាលកម្ពុជាលើវិស័យត្រចៀកកាំកម្ពុជា សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ “វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា – Cambodia Birds Nest Business Forum” នៅថ្ងៃទី២៤ – ២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅសាល​សន្និបាត​កោះពេជ្រ រាជធានីភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀក​កាំកម្ពុជា។

វេទិកាធុរកិច្ចនេះ នឹងមានការអញ្ជើញចូលរួមពីអាជីវករអភិរក្សសត្វត្រចៀកកាំផ្ទាល់ និងពាណិជ្ជករ មកពីបណ្ដាប្រទេស ដែលនាំចូលសំបុកត្រចៀកកាំដើម្បីធ្វើការកែច្នៃ ដូចជា៖ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, សធារណៈរដ្ឋប្រជាមានិតចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ និងប្រទេសសឹង្ហបុរី ។

វេទិកាធុរកិច្ចនេះ នឹងដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផល ពាក់ព័ន្ធនឹងសំបុកត្រចៀកកាំរបស់អាជីវករ-ពាណិជ្ជករកម្ពុជា និងអាជីវករ-ពាណិជ្ជករបរទេស ការដេញថ្លៃសំបុក ត្រចៀកកាំ, ជំនួបធុរកិច្ចរវាងអាជីវករ-ពាណិជ្ជករកម្ពុជា និងអាជីវករ-ពាណិជ្ជករមកពីបណ្តាប្រទេស ដែលបានចូលរួម​កម្មវិធីរាត្រីស្រមោសរ និងសកម្មភាពពាក់ព័ន្ធដទៃទៀត។

តាមការជូនដំណឹងនេះ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនអ្នកពាក់ព័ន្ធ ជាពិសេសអ្នកអភិរក្ស សត្វត្រចៀកកាំ និងសាធារណៈជន មានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចចុះឈ្មោះ នៅទីស្នាក់ការ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា មានអាសយដ្ឋាននៅ អគារសមា​គម​សម្ព័ន្ធ ខ្មែរ-ចិន ជ្រោយចង្វារ ឬទំនាក់ទំនងមកលេខទូរស័ព្ទ៖ ០១១ ៨៨៨ ០៤១ ចាប់ពីពេលនេះរហូត ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕អាចជារូបភាពនៃ 10 នាក់អាចជារូបភាពនៃ 10 នាក់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds