ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ចុះ MOU ជាមួយនឹងសហព័ន្ធកីឡាប្រដាល់ម៉ាឡេស៊ី

កីឡា៖ ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF នៅថ្ងៃទី៧ ខែកញ្ញានេះ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងសហព័ន្ធកីឡាប្រដាល់ម៉ាឡេស៊ី – Muay Thai ដើម្បីជាចំណងមិត្តភាព សហព័ន្ធ និងសហព័ន្ធ កីឡាករ និងកីឡាករនៃប្រទេស​ទាំងពីរ។

តាមរយៈទំព័រហ្វេសបុករបស់លោកឧកញ៉ាស្រី ចាន់ថន នៅមុននេះបន្តិចបានអោយដឹងថា «ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះក្នុងឱកាសចុះកិច្ចព្រមព្រៀង និង ចងសម្ព័ន្ធមេត្រីភាពក្នុងនាមខ្ញំបាទជាប្រធាន ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ <KKIF > គឺខ្ញុំបានបានចងសម្ព័ន្ធភាពរួចរាល់ជាមួយ នឹង សហព័ន្ធកីឡាប្រដាល់ម៉ាឡេស៊ី – Muay Thai ដើម្បីជាចំណងមិត្តភាព សហព័ន្ធ និង សហព័ន្ធ កីឡាករ និង កីឡាករនៃប្រទេស​ទាំងពីរ។ ខ្ញុំបាទបានប្ដេជ្ញាចិត្ត នឹងប្រឹងប្រែងបន្តទៀតទោះបីមានឧបសគ្គអ្វីកើតឡើងក៏ដោយ គឺបេសកកម្មក្នុងការនាំយកគុនខ្មែរទៅកាន់ អន្តរជាតិខ្ញុំមិនអាចបោះបង់ជាដាច់ខាត ព្រោះខ្ញុំមានពុកម៉ែបងប្អូនទាំងអស់គ្នានៅពីក្រោយខ្ញុំ នឹង លើកទឹកចិត្តដល់ខ្ញុំគ្រប់ពេល»

សូមបញ្ជាក់ផងដែរថា​ គុនខ្មែរអន្តរជាតិ KKIF បានសាងសង់រួចរាល់កាលពីពេលថ្មីៗ ខណៈមហាជន ជាពិសេសគាំទ្រវិស័យគុនខ្មែរ បានបង្ហាញការគាំទ្រ យ៉ាងផុសផុល ដោយសង្ឃឹមថា ក្លឹបប្រដាល់គុនខ្មែរខាងលើនេះ នឹងក្លាយជាផ្នែកយ៉ាងសំខាន់ សម្រាប់បណ្តុះធនធានកីឡាករក្នុងស្រុកអោយកាន់តែរីកចម្រើន អាចប្រកួតប្រជែងជាមួយដោយស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិដូចបណ្តាលប្រទេសជុំវិញពិលោក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds