រោងចក្រផលិតប្រេងឆាជាស្នាដៃកូនខ្មែរ បើកដំណើរការលើកដំបូងរបស់ខ្លួន

ក្រោយចំណាយពេលសិក្សអស់រយៈពេល២ឆ្នាំ រោងចក្រផលិតប្រេងឆាជាស្នាដៃកូនខ្មែរ លើកដំបូងរបស់ខ្លួន នៅលើទឹកដីខេត្តបាត់ដំបង ក្រោមការវិនិយោគពីក្រុមហ៊ុនរបស់លោកឧកញ៉ា ស្រី ចាន់ថន។

តាមរយៈទំព័រហ្វេសបុករបស់លោកឧកញ៉ាស្រី ចាន់ ថន បានអោយដឹងថា« ជាស្នាដៃកូនខ្មែរ និង រោងចក្រដំបូងគេ​បង្អស់​នៅ​ក​ម្ពុ​ជា​ ដែលបានប្រឹងប្រែងផលិតយ៉ាងល្អិតល្អន់អស់រយៈពេល២ឆ្នាំមកហើយ ទើបទទួលបានលទ្ធផលល្អបែបនេះ សង្ឃឹមថា​ពុកម៉ែ​ប​ង​ប្អូន និង ចូលរួមអបអរសាទរ យ៉ាងពេញទំហឹងនូវសមិទ្ធផលមួយនេះ»

សមិទ្ធិផលថ្មីនេះ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ក្នុងទឹកចិត្តខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ។ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយគាំទ្រនូវសមិទ្ធិផលថ្មីនេះ ដែលមានស្លាកសញ្ញា “ប្រេងស្រូវអង្ករផ្កាម្លិះ សុខៈ” តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds