ពលរដ្ឋផ្ទុំការតវ៉ា ​បិទផ្លូវ​ជាតិ​លេខ៥ ​ស្នើប្តូរ​ទីតាំង​រោងចក្រ​ទឹក​កក​​ដែលធ្លាយ​ឧ​ស្ម័ន​​អាម៉ូញ៉ាក់​បង្ក​ផលប៉ះពាល់

​ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​២​ភូមិ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បាន​ផ្ទុះ​ការ​តវ៉ា ដោយ​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​៥ ដើម្បី ទ​ទូ​​ច​ស្នើ​សុំ​ដល់​អាជ្ញាធរ ចាត់វិធានការ​ប្តូរ​ទីតាំង​រោងចក្រ​ទឹកកក ដែល​តែងតែ​បង្ក​ការ​ផ្ទុះ​ធ្លាយ​ឧ​ស្ម័ន​​អាម៉ូញ៉ាក​ប៉ះ​ពាល់ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ស្នើរ​សុំ និង​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​៥​ នៅ​មុខ​ទីតាំង​រោង​ទឹកកក ដែល​ស្ថិត​នៅ​ក្រុម​ទី​៧ ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​ប្រជាពលរដ្ឋ​ បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ​ដែល​រង​ផល​ប៉ះពាល់ បាន​នាំ​គ្នា ផ្តិត​មេដៃ​ស្នើ​សុំ និង​បាន​ជួប​ប្រមូល​ម្តុំ​បិទផ្លូវ​ជាតិ​លេខ​៥​នៅ​ពេល​នេះ ដើម្បីទ​ទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ ក៍​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​បិទ​និង​ប្តូរ​ទីតាំង​រោងចក្រ​ទឹកកក​យីហោ​«​ឈាង មួ​»​ដែល​តែងតែ​បង្ក​អោយ​មានការ​ផ្ទុះ​ធ្លាយ​ឧ​ស្ម័ន​អាម៉ូញ៉ាក់​ប៉ះពាល់រ​ស់ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ពលរដ្ឋ​​បានអោយ​ដឹង​ទៀត​ថា កន្លង​មក ទីតាំង​រោងចក្រ​ផលិត​ទឹកកក​នេះ បាន​បង្ក​អោយ​មានការ​ផ្ទុះ​ធ្លាយ​ជាតិ​អាម៉ូញ៉ាក់​ជា​បន្តបន្ទាប់​ចំនួន​៤​ដង​មក​ហើយ និង​បង្ក​អោយ​មនុស្ស ស្លា.ប់​ចំនួន​២​នាក់​ផង​ដែរ។ ​លើក​ចុង​ក្រោយ​នេះ កាលពី​យប់​ថ្ងៃ​ទី​១​ខែកញ្ញា បង្ក​អោយ​អ្នក​រស់នៅ​ជុំវិញ ទាំង​ក្មេង ទាំង​ចាស់​សរុប​ចំនួន​ជាង​៣០​នាក់ បាន​ថ​ប់ដ​ង្ហើ​ម និង​ខ្លះ​ទៀត​បាន​ដួល​សន្លប់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។

​បន្ទាប់​ពី​មានការ​វ៉ា​បិទផ្លូវ​ជាតិ​លេខ​៥ អាជ្ញាធរ ក៍បាន​ចុះ​ទៅ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​បើកផ្លូវ​សម្រួល​ចរាចរណ៍​ឡើង​វិញ និង​ណែនាំ​អោយ​លើកគ្នា​ទៅ​ផ្លូវ​បេតុង​មុខ​ទីតាំង​រោងចក្រ ។​ នៅ​ព្រឹក​នោះ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ក៍បាន​ចុះ​ទៅ​ផ្អាក់​អាជីវកម្ម សិប្បកម្ម ផលិត​ទឹកកក​នោះ ជា​បណ្តោះអាសន្ន​ទាំង​២​ទីតាំង​តែ​ម្តង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds