រកឃើញពពុះសណ្តែកជិត២០គីឡូក្រាមផ្ទុកសារធាតុបូរ៉ាក់ នៅផ្សារដងទង់ ខេត្តកោះកុង

កោះកុង៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប ខេត្តកោះកុង ចុះពិនិត្យរកឃើញសារធាតុបូរ៉ាក់ នៅក្នុងពពុះសណ្តែកជិត២០គីឡូក្រោម ដែលដាក់តាំងលក់ដូរនៅផ្សារដងទង់ ក្នុងក្រុងខេរមភូមិន្ទ ខេត្តកោះកុង ដែលសា​រ​ធា​តុនេះ បង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សាំង សេងឃី ប្រធានសាខាក.ប.ប ខេត្តកោះកុង បានឱ្យដឹងថា មន្រ្តីជំនាញមកពីរាជធានីភ្នំពេញ និងមន្រ្តីពាណិជ្ជកម្មខេត្ត ចុះពិនិត្យគុណភាពសុវត្ថិភាពទំនិញតាមតូបលក់ដូរក្នុងផ្សារដងទង់ចំនួន១៥កន្លែង ពោលគឺបានរកឃើញពពុះសណ្តែកជិត២០គីឡូក្រាមផ្ទុកសារធាតុបូរ៉ាក់ ដែលជាសារធាតុហាមឃាត់។

លោកថា ការចុះពិនិត្យគុណភាពចំណីអាហារលើផលិតផលប្រភេទពពុះសណ្តែកនេះ ធ្វើឡើងក្រោមមានស្រ្តីម្នាក់រស់នៅក្នុងខេត្តកោះកុង បង្ហាញសារសម្តែងក្តីបារម្ភពីសុវត្ថិភាពចំណីអាហារកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ អំឡុងពេលគាត់យកពពុះសណ្តែកដែលទិញពីផ្សារត្រាំបម្រុងធ្វើម្ហូបសែនក្បាលទឹក ដោយមើលឃើញពីស្ថានភាពពពុះសណ្តែកនោះហាក់សង្ស័យថាជាកៅស៊ូ។

បើតាមមន្រ្តីជំនាញ ពពុះសណ្កែកពីបណ្តាតូបលក់ដូរចំនួន១៥កន្លែងក្នុងផ្សារដងទង់ គឺរកឃើញថា ពិតជាមានសារធាតុបូរ៉ាក់ វាបង្កឱ្យកើតមានបញ្ហាជំងឺក្រពះពោះវៀន តំរង់នោម ក្អូត ចង្អោរ និងវិលមុខ។ ចំពោះកុមារ បើបរិភោគអាហារបែបដែលមានសារធាតុហាមឃាត់នេះ អាចនឹងបង្កគ្រោះថ្នាក់រហូតដល់ស្លាប់។

ក្រុមអាជីវករលក់ដូរក្នុងផ្សារដងទង់ ត្អូញត្អែរប្រាប់មន្រ្តីជំនាញថា ពួកគាត់ពុំអាចដឹងអស់ទេថា ទំនិញណាមានផ្ទុកសារធាតុហាមឃាត់ ព្រោះមិនមានជំនាញ ឬឧបករណ៍សម្រាប់វាស់តេស្តគុណភាព។ ម៉្យាងទៀត ពពុះសណ្តែកខាងលើ ពួកគាត់ទិញលក់បន្តពីឈ្នួញកណ្តាលប៉ុណ្ណោះមិនបានផលិតផលដោយខ្លួនឯងទេ។ តំណាងអាជីវករ គាំទ្រចំណាត់ការពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ ប៉ុន្តែស្នើសុំមន្រ្តីជំនាញចុះពិនិត្យតាមឃ្លាំងទំនិញធំៗ ឬទីតាំងផលិតផល ដោយសារតែពួកគាត់ក៏ជារងគ្រោះដូចពលរដ្ឋដ៏ទៃដែរ៕

អាចជារូបភាពនៃ 6 នាក់ និង អត្ថបទអាចជារូបភាពនៃ អាហារអាចជារូបភាពនៃ 5 នាក់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds