«នៅពេលអ្នកមានអារម្មណ៍ធ្លាក់ចុះ ចូរផ្តល់ឱ្យកាន់តែច្រើន»

ការ​មាន​អារម្មណ៍​ថា​អ្នកបានសាង​កំហុសអ្វីមួយ វា​មាន​ន័យ​ថា​អ្នក​ដឹង​ខ្លួន​ឯង ​ហើយនិងមានអារម្មណ៍​តូច​ចិត្ត​ដោយ​សារ​តែ​អ្នក​អាច​នឹង​ត្រូវបានគេស្តី​បន្ទោស​។ ដូចគ្នានឹងអារម្មណ៍ផ្សេងទៀតដែរនោះ ការប្រព្រឹត្តកំហុសឆ្គង មានឫសគល់របស់វានៅក្នុងវិចារណកថា និងការវាយតម្លៃរបស់មនុស្សម្នាក់ៗ ដែលអាចរាប់បញ្ចូលទាំងគំនិតរបស់អ្នកដទៃ។ មូលហេតុទូទៅមួយចំនួននៃការសាងកំហុសឆ្គងគឺនាំឱ្យមានអារម្មណ៍នឹងការទទួលខុសត្រូវចំពោះការឈឺចាប់របស់អ្នកដទៃ ឬអំពើអសីលធម៌។

ការភ័យខ្លាចនៃការដាក់ទណ្ឌកម្មរបស់ឪពុកម្តាយគឺជាកន្លែងដែលវេជ្ជបណ្ឌិតផ្នែកជំងឺសរសៃប្រសាទលោក Sigmund Freud បានដាក់ឫសគល់នៃការសាងកំហុសឆ្គងលើមនុស្សជាតិ។ យោងតាមលំនាំនៃភាវៈផ្លូវចិត្តផ្សេងៗពីគ្នា ការសាងកំហុសមិនមែនកើតចេញពីការខ្វះសេចក្តីស្រឡាញ់ ឬក្តីមេត្តានោះទេ ប៉ុន្តែមកពីការដឹងថា សកម្មភាពរបស់បុគ្គលនោះបានធ្វើឱ្យខូច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់នរណាម្នាក់។ ការបាក់​ទឹក​ចិត្ត​ត្រូវ​បានកើតឡើងកាន់តែច្រើន​ដោយសារការមាន​អារម្មណ៍​នៃ​កំហុសឆ្គង។ វា​នឹងប្រើ​រូបភាពស្តី​បន្ទោស​ខ្លួន​ឯង នៅពេល​ជួប​ប្រទះ​ការ​ធ្លាក់​ទឹក​ចិត្ត ហើយវានឹង​កាន់​តែ​អាក្រក់​ទៅ​ៗ​ក្នុងពេលវេលាដែលកំពុងប្រឈមនោះ។ ការមានអារម្មណ៍ក្នុងអារម្មណ៍ សំដៅទៅលើអារម្មណ៍កើតចេញពីអារម្មណ៍ក្នុងពេលតែមួយ ហើយវាក៏មិនប្រាកដថា វាតែងតែបំផ្លាញគ្នាទៅវិញទៅមកនោះទេ។

 

អ្នកអាចមានអារម្មណ៍មិនល្អចំពោះរឿងអាក្រក់ដែលអ្នកទទួលបាន។ ប៉ុន្តែអារម្មណ៍អាក្រក់ អារម្មណ៍ថាអ្នកបានសាងកំហុសឆ្គង នឹងអាចលុបបំបាត់ចោល ឬបានធូរស្រាលឡើងវិញ នៅពេលណាអ្នកបានសាងអំពើល្អតាមរយៈការបរិច្ចាគទានដល់អ្នកដទៃ។ ពេលណាអ្នកបានធ្វើការបរិច្ចាគ អ្នកនឹងទទួលបាននូវភាពជ្រះថ្លា សេចក្តីចម្រើន និងអំណរពរជ័យ ពេលនោះអ្នកនឹងអាចបំបាត់អារម្មណ៍នៃកំហុសឆ្គាំឆ្គង និងការធ្លាក់ទឹកចិត្ត។ ការបរិច្ចាគរបស់អ្នកពិតជាមានសារសំខាន់ខ្លាំងណាស់ វាមិនត្រឹមតែជួយព្យាបាលផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងសង្គមទាំងមូលផងដែរ។ ចាស់ៗធ្លាប់ពោល​ថា ក្នុង​លោក​នេះ​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ គឺ​ ដៃខាងលើចែកទាន ឯ​ដៃខាងក្រោមទទួលអំណោយ ឬសុភាសិតខ្មែរពោលថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន”។

ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវតែជ្រើសរើសដៃខាងលើដើម្បីចែកអំណោយទាន ពីព្រោះពិភពលោកនេះបានកំណត់ឱ្យអ្នកត្រូវតែស្ថិតនៅកន្លែងនោះដើម្បីជួយអ្នកដ៏ទៃ។ មិនថាអ្នកជឿលើអំណាចបុណ្យបារមី ឬអត់នោះទេ ការឱ្យទាន និងការបរិច្ចាគនឹងធ្វើឱ្យអារម្មណ៍របស់អ្នកកើនឡើងដោយស្វ័យប្រវត្តិថាពិភពលោកនេះមិនអាក្រក់ទាល់តែសោះ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds