ផលិករប្រដាល់ ទ ទ ក រំពឹងថា កម្មវិធីគ្រុឌគុនខ្មែរ នឹងផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភព​លោ​ក​បា​ន​ស្គា​ល់​កាន់តែច្បាស់

ថ្លែងក្នុងសន្និសិទ សារព័ត៌មាននារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ផលិករកម្មវិធីប្រកូតប្រដាល់របស់ស្ថាននីយ៍ទូរ​ទ​ស្ស​ន៍​ជា​តិ​ក​ម្ពុ​ជា លោក​លី ដា បានអោយដឹងថា ព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នឹងអាចផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភព​លោ​ក​បា​ន​ស្គា​ល់​កាន់តែច្បាស់​។

លោកលី ដា ផលិតករកម្មវិធីកីឡារបស់ទូរទស្សន៍ជាតិកម្ពុជា បានអោយដឹងថា នេះជាព្រឹត្តិការណ៍មួយដ៏ធំ​ដែលមិនធ្លា​ប់មានៅ​ក​ម្ពុ​ជា​។ លោករំពឹងថា ​ការប្រកួតនៅថ្ងៃស្អែក គ្រប់គូទាំងអស់ជាការប្រកួតដ៏អស្ចារ្យ ពិព្រោះយើងមិនធ្លាប់មានការប្រ​កួតដ​ណ្តើម​ខ្សែ​ក្រ​វា​ត់ច្រើនដូចនេះ នោះទេ។ លោកថា ការប្រកួតនេះ អ្វីដែលកម្មវិធី ក៏ដូចជាម្ចាស់ឧបត្ថម្ភ​ចង់បាន គឺចង់ផ្សព្វផ្សាយគុ​នខ្មែរទៅកា​ន់ពិ​ភ​ព​លោក អោយគេស្គាល់ថានេះជាគុនខ្មែរ ជាមរតរបស់ខ្មែរ​។

ដោយឡែកលោកហេង សុឃន អគ្គលេខាធិការសហពន្ធ័ប្រដាល់កម្ពុជា បានអោយដឹងថា យើងនឹកស្មានមិនដល់ទេ ដែលមា​ន​កា​រ​ប្រ​កួ​តដ​ណ្តើ​ម​​ខ្សែក្រ​វា​ត់​ម្ត​ង៦នោះទេ នេះជាលើកទី១ ដែលទូរទស្សជាតិកម្ពុជាអាចធ្វើបាន។ លោកថា នេះជាព្រឹត្តិការណ៍ដ៏ពិសេ​សមួយមិន​ដែលមាននៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុជា។ យ៉ាងណា លោកជំរុញអោយកីឡាករ ប្រកួតអោយអស់ពីសមត្ថភា​ពដើម្បីពង្រឹង​គុន​ផ​ល​រ​បស់​ខ្លួ​ន​​​ដែលជាម្ចាស់ក្បាច់គុន​។ ក្រៅពីនេះ លោកជំរុញអោយមន្ត្រីបច្ចេកទេសទាំងអស់ត្រូវកាត់ក្តីដោយយុត្តិធម៌ កំលំអៀង ព្រោះ​កីឡា​នាំ​មកនូវសុខភាព។​ ​

សូមបញ្ជាក់ផងដែរថា ការប្រកួតគ្រុឌគុនខ្មែរ​ នាថ្ងៃទី៣ ខែកញ្ញា មានការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន៦គូ ក្នុងនោះ ឃីម បូរ៉ា ប្រកួតជាមួយពេជ្រ សម្បត្តិ ដណ្តើមខ្សែក្រវាត់ជាគូឯក។ ដោយឡែក ព្រំ សំណាង​ ឡុង ប៉េនលឿង ឡើងការពារខ្សែក្រវាត់។ ចំណែក ធន់ ឬទ្ធី លន់ បញ្ញា ប្រកួតដណ្តើមខ្សែក្រវាត់​ ក្នុងនោះក៏មានការប្រកួតមិត្តភាពអន្តរជាតិចំនួន៤គូ អ៊ុង ភារៈ អេ អាំងម៉ារិន មឿន សុខហ៊ុច និងឃឹម ឌឺម៉ា​៕អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ

អាចជារូបភាពនៃ 5 នាក់, មនុស្សច្រើន និង អត្ថបទអាចជារូបភាពនៃ 7 នាក់, មនុស្សច្រើន និង អត្ថបទ

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds