មហាក្សត្រថៃ តែងតាំងលោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង
ថៃ៖ មហាក្សត្រថៃ សម្រេចឯកភាពលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ។ បើតាមរាជបញ្ជាដែលចុះក្នុងរាជកិច្ចនៅថ្ងៃទី២ ខែកញ្ញា លោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង។
ជាមួយគ្នានេះ បក្សភឿថៃនឹងដឹកនាំក្រសួងការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស។ លោក Parnpree Bahiddha-Nukara ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស។ ការដឹកនាំក្រសួងសំខាន់ៗនៃវិស័យសេដ្ឋកិច្ច ពិតជាសំខាន់សម្រាប់បក្សក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន រួមទាំងការផ្ដល់ប្រាក់ចំនួន១សែនបាតដល់ប្រជាជនផង។
ឯដៃគូធំជាងគេក្នុងសម្ព័ន្ធភាព គឺបក្សភូមិចៃថៃ នឹងដឹកនាំក្រសួងអប់រំ មហាផ្ទៃ និងការងារ។ ក្រុមបក្សមាននិន្នាការអភិរក្ស និងគាំទ្រយោធា នឹងដឹកនាំក្រសួងថាមពល កសិកម្ម និងបរិស្ថាន។ លោក សេដ្ឋា និងរដ្ឋមន្ត្រីចំនួន៣៣រូប នឹងធ្វើសច្ចាប្រណិធាននៅចំពោះមុខព្រះមហាក្សត្រ បន្ទាប់មកថ្លែងសុន្ទរកថាគោលនយោបាយនៅសភាមុនបំពេញការងារ៕