លោក យ៉ែម បុញ្ញឫទ្ធិ ចែកផ្លូវពីលោក ញឹក ប៊ុនឆៃ

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ និងសុំលាលែងពីតួនាទីទាំងអស់ ព្រមទាំងសមាជិកភាពរបស់​គ​ណបក្សខ្មែររួមរួមជាតិ។ នេះបើតាមលិខិតរបស់អនុប្រធានគណបក្សខ្មែររួមរួមជាតិ ផ្ញើទៅលោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី៣១ ខែសីហា។

ការប្រកាសចែកផ្លូវគ្នានេះ ក្រោយបរាជ័យក្នុងដំណើរការបោះឆ្នោតជាសកល អាណត្តិទី៧នេះ ដែលគណ​បក្សមួ​យនេះពុំ​ទទួល​បានអា​សនៈនៅក្នុងរដ្ឋសភា។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ការដើរចេញពីគណបក្សខ្មែររួបរួម នាពេលនេះ គឺអនុវត្តតាមអ្វី​ដែល​លោ​ក បានសន្យាជាមួយលោក ញឹក ប៊ុនឆៃ។ តែយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានរំលេចនូវវីរភាពតស៊ូ  ការលះបង់គ្រប់បែ​បយ៉ាងរបស់លោក ញឹក ប៊ុនឆៃ ដើម្បីផលប្រយោជន៍ប្រទេសជាតិ  និងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងការចងចាំរបស់លោក។

លោក យ៉ែម បុញ្ញឫទ្ធិ បានបង្កើតគណបក្សកម្ពុជានិយម ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយដល់ខែតុលា ឆ្នាំ២០២២ លោកបានច្របាច់បញ្ចូលជាមួយគ្នាខ្មែររួបរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយលោក ញឹក ប៊ុនឆៃ ជាប្រធាន ហើយលោកជាអនុប្រធាន។

ដូច្នេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់លោក ញឹក ប៊ុនឆៃ មេត្តាបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ ដែលបានចុះហត្ថលេខា នាពេលកន្លងមក ហើយតួនាទីទាំងអស់ និងសមាជិកភាពរបស់លោក ពីគណបក្សខ្មែររួបរួមជាតិ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds