តុលាការសម្រេចដោះលែងបុរសប្រើអំពើហិង្សាលើនារីម្នាក់រឿងជិះម៉ូតូសាចទឹកដាក់ពេលភ្លៀងលិចផ្លូវ
ភ្នំពេញ ៖ ក្រោយបញ្ចប់ការសាកសួរ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សម្រេចដោះលែងជនសង្ស័យម្នាក់ដែលបានប្រើហឹង្សាលើនារីម្នាក់ពេលជិះម៉ូតូសាចទឹកដាក់គ្នា ត្រឡប់ទៅផ្ទះវិញ តែសំណុំ រឿនៅបន្តនីតិវិធីដដែល។
ជនសង្ស័យមានឈ្មោះ ទី សុផាន់ណា អាយុ៤១ ឆ្នាំ ស្នាក់នៅ ផ្ទះជួល នៅក្នុងភូមិ ទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពិសី អាយុ ២៣ឆ្នាំ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា អំពើហិង្សានេះបានកើតឡើង បន្ទាប់ពីជិះម៉ូតូសាចទឹកដាក់គ្នាបន្តិចបន្តួច កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៥ ខែសីហា នៅតាមផ្លូវបេតុង ក្នុងភូមិទឹកថ្លាខណ្ឌសែនសុខ បន្ទាប់ពី ភ្លៀងលិចផ្លូវ។ ក្នុងហេតុការណ៍នោះ មានអ្នកដំណើរ ថតបានហើយ បង្ហោះក្នុងគណនីហ្វេសប៊ុកមួយ ហើយក្រោយមកត្រូវបានចែករំលែកតៗគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងបញ្ចេញយោបល់រិះគន់យ៉ាងចាស់ដៃទៅលើ បុរសនោះដែលហ៊ានលើកដៃវាយទៅលើស្ត្រីភេទ។
ក្រោយវាយទៅលើស្រ្តី រឿងនេះត្រូវចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គម។ បន្ទាប់មកកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគបាលប៉ុស្តិ៍ទឹកថ្លា ស្រាវជ្រាវឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យក្នុងភូមិ ទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់មកកម្លាំងនគរបាលក៏បានបញ្ចូន ទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមច្បាប់។