លោកស ថេត ណែនាំឱ្យនរគបាលចរាចរណ៍ និងមន្រ្តីតាមប៉ុស្តិ៍ឱ្យពង្រឹងក្រមសីលធម៌ កាយវិការ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនរគបាលចរាចរណ៍ និងមន្រ្តីតាមប៉ុស្តិ៍នគរបាលឱ្យពង្រឹងក្រមសីលធម៌ កាយវិការ និងចេះប្រើប្រាស់ពាក្យសម្ដីសមរម្យពេលអនុវត្តតួនាទី ភារកិច្ច។

លោក ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំបែបនេះ ក្នុងឱកាសប្រកាសតែងតាំងស្នងការ​ថ្មីនៃខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។ ជាមួយគ្នាលោកក៏បានបន្តណែនាំឱ្យគ្រប់ភាគីចេះសាមគ្គី បម្រើប្រជាពលរដ្ឋ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវតែបង្រ្កាបការកាន់កាប់អាវុធខុសច្បាប់ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេស​ភ្ញៀវ​ទេ​សចរណ៍ជាតិ អន្តរជាតិ។

លោក ស ថេត ក៏បានស្នើសុំដល់ព្រះរាជអាជ្ញារ កងកម្លាំងចម្រុះ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលែង ចំពោះករណីគ្រឿងញៀន ហើយត្រូវរាយការណ៍គ្រប់ករណី។ បន្ថែមពីនេះ លោកបានដាស់តឿនឱ្យប្រធានអង្គភាព​ត្រូវមានការទទួល​ខុសត្រូវខ្ពស់​លើការ​ដឹ​ក​នាំ​ប​ញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព ត្រូវពង្រឹងវិន័យ កាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋា​ននគរបាលឲ្យ​បាន​ត្រឹ​ម​ត្រូវ ស្អាត សមជាកងកម្លាំងនគរបាលជាតិ ត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វើការងារប្រចាំថ្ងៃឲ្យបានល្អ  ចំពោះមន្ត្រី​បើ​ធ្វើ​ល្អ​ត្រូ​វ​មានការលើកទឹកចិត្ត ទទួលការលើកសរសើរ បើធ្វើខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់។

ក្រៅពីនេះលោក ស ថេត បានសង្កត់ធ្ងន់លើបញ្ហាកងកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds