លោកឧកញ៉ា គឹម ហ៊ាង ៖ តម្លៃដីខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលមួយបន្ទាប់ពីភ្នំពេញ
ក្រុមហ៊ុន KW Cambodia (Keller Williams Cambodia) ដែលមានឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាប្រធាន និងជាក្រុមហ៊ុនអចលនទ្រព្យយក្សមួយ មានប្រភពដើមមកពីសហរដ្ឋអាមេរិក បានបង្ហាញពីហាងឆេងដីនៅប្រទេសកម្ពុជាក្នុងនោះរាជធានីភ្នំពេញ នៅតែនាំមុនគេ ខណៈខេត្តព្រះសីហនុ ក៏មានហាងឆេងល្អផងដែរ។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានអោយដឹងថា បច្ចុប្បន្ននេះតម្លៃដីនៅប្រទេសកម្ពុជា រាជធានីភ្នំពេញកំពុងតែនាំមុខគេលេខ១ អត់មានលេខ២ទេ ខេត្តផ្សេងដូចជាសៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ សុទ្ធសឹងតែខេត្តដែលខ្លាំងផងដែរ។ ប៉ុន្តែខេត្តព្រះសីហនុជាខេត្តឈរលេខ២បន្ទាប់ពីភ្នំពេញ ពិសេសនៅតំបន់មាត់សមុទ្រថ្លៃហើយ បរទេសគេទៅនៅច្រើន។
ដោយឡែកក្រៅពីភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ ខេត្តដែលមានតម្លៃដីល្អបន្ទាប់គឺខេត្តកណ្តាល ព្រោះខេត្តកណ្តាលជាខេត្តដែលពទ្ធ័ជំវិញភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន KW Cambodia មានបំណងបង្កើតសាខានៅទីនោះផងដែរ។
សូមបញ្ជាក់ផងដែរថា លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាង ជាអ្នកជំនាញវាយតម្លៃអចលនទ្រព្យ លោកជាប្រធានក្រុមហ៊ុនKW Cambodia គឺជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ៥២ប្រទេស៥ទ្វីប និងមានសមាជិកជិត ២០០,០០០នាក់ នៅទូទាំងពិភពលោក៕