លោក Donald Trump  បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់​តុ​ន​ ពាក់ព័ន្ធបទចោទប្រកាន់នានា

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក  លោក Donald Trump  បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់​តុ​ន​ ​(​Fulton ) ក្នុងរដ្ឋចចា (Georgia)  ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោ​កពីបទរៀប​ចំផែនការ​ខុ​ស​​​ច្បា​ប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។

នេះគឺជាការចូលខ្លួនលើកទី៤របស់លោក Trump  ចាប់តាំងពីខែមេសាមក នៅពេលដែលលោកបានក្លាយជា​អតីតប្រ​ធា​នា​ធិ​បតីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌបែបនេះ។

ការបង់ប្រាក់ធានាខ្លួនរបស់លោក  Trump ត្រូវបានកំណត់ចំនួន ២០០.០០០ដុល្លារអាមេរិក  ដែលលោកនឹងត្រូវបង់ ជា​ថ្មី​​ទៀត ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន។ ក្រុមពាក់ព័ន្ធរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដែលបានជាប់​ពា​ក់​ព័​ន្ធ​ក្នុ​ង​សំណុំរឿងនេះ  ត្រូវបានតម្រូវឲ្យប្រគល់ខ្លួនមុនថ្ងៃទី២៥ខែសីហា៕ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ(រូបពី News.com.au)

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds