តើអត្តសញ្ញាណប័ណ្ណខេត្តអាចចុះបញ្ជីផ្លាកលេខយានជំនិះភ្នំពេញបានដែរឬទេ?
ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
(យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩)
បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ!!!
:::ទាញយកប្រកាស៖ https://mpwt.gov.kh/kh/documents/declaration/278
::: ចូលមើលតម្លៃ ឬទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh
::: ព័ត៌មានលម្អិត៖ (Hotline) 1275