ចាប់ពី ៨ព្រឹកនេះទៅ សង្កាត់មួយចំនួន នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីពីចន្លោះពី ៥ម៉ោង-៨ម៉ោង រយៈពេល ៤ថ្ងៃ

​ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ក្នុងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើ​គន្លង​ខ្សែ​ប​ណ្តា​ញអគ្គិសនី អគ្គិសនីកម្ពុជា បានផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅសង្កាត់មួយចំនួន នៅក្នុងខណ្ឌ​មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។

អគ្គិសនីកម្ពុជា បញ្ជាក់ថា ក្នុងចំណោមខណ្ឌដែលត្រូវផ្អាកការផ្គត់ផ្គង់នោះ នៅថ្ងៃទី២៤ ខែសីហានេះ សង្កាត់ទឹកថ្លា និងសង្កាត់​អូ​បែ​ក​ក្អម ស្ថិតក្នុង ខណ្ឌសែនសុខ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក (សាខាអូរដឹម) ដែលស្ថិតក្នុងខណ្ឌកំបូល និង​ស​ង្កា​ត់​និរោធ ខណ្ឌច្បារអំពៅ នឹងត្រូវផ្អាកផ្គត់ផ្គង់ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៦:០០ រសៀល

ដោយឡែកសង្កាត់ចំនួន៨ ផ្សេងទៀត ដែលស្ថិតនៅក្នុងខណ្ឌដង្កោ និងសង្កាត់ចំនួន ២ ស្ថិតនៅក្នុងខណ្ឌកំបូល ក៏នឹងត្រូវ​ផ្អាក​ផ្គត់ផ្គង់រយៈពេល៥ម៉ោង គឺពីម៉ោង ៨:០០ ព្រឹកនេះ ដល់ម៉ោង ១៣:០០ ថ្ងៃ។នៅថ្ងៃនេះ ក៏មាន​ឃុំមួយចំនួន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ផងដែរ។

បើតាមអគ្គិសនីកម្ពុជា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដោយហេតុនេះ អគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds