ម្ចាស់ឡានពី Boostrong Kun Khmer ៖ ខ្ញុំមិនដែលស្រម៉ៃថាមានឱកាសឈ្នះឡានពីការប្រកួតគុនខ្មែរ

ភ្នំពេញ៖ វិស័យប្រដាល់គុនខ្មែរកាន់តែរីកចម្រើនអស្ចារ្យ ល្បីរន្ទឺកក្រើកមិនឱ្យចាញ់បរទេសឡើយ ប្រកួត៤ ឈ្នះទាំង៤។ អ្នកខ្លាំងគុនខ្មែរ បានឡានមុនគេ ចារជាប្រវត្តិសាស្រ្តគុនខ្មែរ និង ៣រូបទៀតបានម្នាក់ ៤លានរៀល កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើសង្វៀន Boostrong Kun Khmer All Star វគ្គ៨។

ក្រោយចប់ការប្រកួតកីឡាករ ម្ចាស់ឡានខ្លាញ់គោ ទី១ ពេជ្រ សម្បត្តិ បានអោយដឹងថា រូបគេមិនដែលស្រម៉ៃថា មាន​ឱ​កា​ស​ឈ្នះ​ឡានពីការឡើងប្រកួតប្រដាល់នោះទេ។ ធ្លាប់រំពឹងតែចង់បានខ្សែក្រវាត់ និងចេញទៅប្រឡូកនៅសង្វៀនក្រៅស្រុក ប៉ុន្តែ​ក្រុ​​មហ៊ុន Boostrong ជួយលើកតម្កើងគុនខ្មែរ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោមុនគេបង្អស់។

Boostrong ស្រលាញ់គុនខ្មែរ ដោយដាក់លក្ខខណ្ឌ ២ ដើម្បីក្លាយជាម្ចាស់ឡានខ្លាញ់គោ ទី១ ត្រូវតែប្រកួតឱ្យឈ្នះ​គូ​ប្រ​កួតអន្តរជាតិ និងទី២ ទទួលបានសារគាំទ្រច្រើនជាងគេ។ ជាលទ្ធផលចប់ការប្រកួត កីឡាករជើងខ្លាំងទាំង ៤រូប រួម​មា​ន​កីឡាករ រឿង សោភ័ណ្ឌ, កីឡាករ ពេជ្រ សម្បត្តិ, កីឡាករ អេលីត សាន់ និងកីឡាករ ម៉ានូ សិល្បៈ សុទ្ធតែ​វៃ​ឈ្នះ​គូ​ប្រ​កួ​ត​អ​ន្តរជាតិ អមជាមួយនឹងការប្រើបច្ចេកទេសក្បាច់គុនខ្មែរវៃតបតគូប្រកួតបានយ៉ាងល្អអស្ចារ្យ និងទាក់ទាញ ធ្វើឱ្យគ្រប់​ជាតិ​សា​សន៍ស្គាល់ច្បាស់ពីភាពខ្លាំងដ៏មហស្ចារ្យនៃក្បាច់គុនខ្មែរ។

ឆ្លងតាមការវាយតម្លៃសារគាំទ្រពីមហាជនទាំងនៅក្នុងហ្វេសប៊ុក និងសារ SMS ឃើញថាកីឡាករ ពេជ្រ សម្បត្តិ ទទួល​បា​ន​សា​រគាំទ្រច្រើនជាងគេ ដូច្នេះក្រុមហ៊ុន Boostrong សម្រេចប្រកាសជាផ្លូវការឱ្យរថយន្តថ្មីស្រឡាងដល់ ពេជ្រ សម្បត្តិ យល់​ស្របតាមការបោះឆ្នោតពីមហាជន។ ចំពោះកីឡាករ ៣រូបទៀត Boostrong ចិត្តល្អឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ ៤លា​ន​រៀ​លជាការលើកទឹកចិត្ត។ Boostrong ជួយគុនខ្មែរ អ្នកខ្លាំងពូកែ Boostrong ឱ្យឡាន! ញុំ Boostrong ទាំងអស់គ្នា ដើម្បី​ជួយលើកស្ទួយគុនខ្មែរឱ្យថ្កើនថ្កានតទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds