ករណីរំដោះមេខ្លោងគ្រឿងញៀននៅសៀមរាប សមត្ថកិច្ចឃាត់ខ្លួនបាន១១នាក់ ខណៈ៤នាក់ទៀតកំពុងតាមចាប់

ភ្នំពេញ៖ ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេខ្លោង រៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១ នាក់ ខណៈសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន ក្រុមឧក្រិដ្ឋជន៤នាក់ បន្ថែមទៀត។

ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៣ ខែសីហា នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ជាតិ បានអោយដឹងថា បន្ទាប់ពីបើកប្រតិបត្តិការ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជន មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់​អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ ចំនួន ១១ នាក់ និងតាមចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ជាបន្តទៀត។

ក្រុមប្រដាប់អាវុធប្លន់ទណ្ឌិត ដែលចាប់ខ្លួន មានដូចជា ១. ឈ្មោះ ក្លូអេ យេនរ៉ុង ភេទស្រី ជនជាតិចិន កាន់ប៉ាស្ព័រអាមេរិក
២. ឈ្មោះ ផេង ប្រាសិទ្ធសិទ្ធ (ខ្មែរអាមេរិក), ៣. ឈ្មោះ អ៊ិន ចាន់ធី, ៤. ឈ្មោះ សាវី សាវុធ, ៥. ឈ្មោះ សំ ដេវីដ, ៦. ឈ្មោះ​ រឹម សុផល, ៧. ឈ្មោះ ហ្វ្រូស សារ៉ាត់ សៀន អ្នកទាំង៦នាក់នេះ ជាខ្មែរអាមេរិក, ៨. ឈ្មោះ ស៊ឹម សឿន ហៅ ក្លូ, ៩. ឈ្មោះ ឆេន យូសេង, ១០. ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ, និងទី១១. ឈ្មោះ ចិន សិនហាន (ឧក្រិដ្ឋជនមេខ្លោ​ង​គ្រឿ​​ងញៀន ដែលក្រុមប្រដាប់អាវុធ រំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣)។

លោកបន្ថែមថា សមត្ថកិច្ច កំពុងតាមចាប់អ្នកផ្ដល់កំាភ្លើង ឲ្យក្រុមជនសង្ស័យរំដោះ​ទណ្ឌិត​នៅខេត្តសៀ​មរា​ប ខណៈកំណត់មុខសញ្ញាបានហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds