អ្នកលេងគុនខ្មែរចំនួន៤រូបរបស់កម្ពុជា ដណ្តើមបាន និងការពារខ្សែក្រវាត់ ពីកម្មវិធី គុនខ្មែរអលស្តា

អ្នកលេងគុនខ្មែរចំនួន៤រូបរបស់កម្ពុជា ដណ្តើមបាន និងការពារខ្សែក្រវាត់បាន ក្នុងប្រភេទគីឡូផ្សេងៗគ្នា នៃព្រឹត្តិការណ៍គុនខ្មែ​រ​អ​ល​ស្តាវគ្គ៨ ធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

អ្នកប្រដាល់គុនខ្មែរទាំង៤រូបនោះរួមមាន ឡុង ពិសិដ្ឋ ឈ្នះខ្សែក្រវាត់ក្នុងប្រភេទទំងន់ ៥១គីឡូក្រាម ក្រោយឈ្នះអេលីត រស្មី​ ដោយពិន្ទុ​។ ពេជ្រ ប៊ុនសិទ្ធ ឈ្នះខ្សែក្រវាត់ក្នុងប្រភេទទំងន់ ៥៧គីឡូក្រាម ក្រោយឈ្នះសូដា សូសែង ក្នុងទឹកទី២,  រឿង សោភណ្ឌ័ ឈ្នះខ្សែក្រវាត់ក្នុង​ប្រភេទទំងន់ ៦៩គីឡូក្រាម ក្រោយឈ្នះកីឡាករម៉ារ៉ុក អោយចុះចាញ់ ត្រឹមទឹកទី១។ ចំណែកអេលីត សាន់ ដែលឡើងការពាខ្សែក្រវាត់គុនខ្មែរអលស្តា ក្នុងប្រភេទទំងន់៦០គីឡូក្រាម បន្តនៅគ្រង​ដដែ​ល​ក្រោ​យ​ឈ្នះ​ កីឡាករភូមា ដោយពិន្ទុ​។

ក្នុងចំណោមកីឡាករដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ និងការពាខ្សែក្រវាត់ទំាង៤រូបនេះ ក្នុងនោះកីឡាករចំនួន២​រូ​បក៏​ជា​បេក្ខជនប្រកួតដណ្តើមឡានពីក្រុមហ៊ុន BOOSTRONG គឺអេលីត សាន់ និង​រឿង សោភណ្ឌ័ ប៉ុន្តែអ្នក​ទាំង​ពីមិ​ន​បា​នជាប់​ជាកី​ឡាករដែលត្រូវអ្នកគាំទ្រ​បោះឆ្នោត​អោយឈ្នះឡាននោះទេ ដោយសារតែសម្លេង​របស់អ្នកគាំទ្រច្រើន​ជា​ង​​​គេបានទៅ​លើ​ពេជ្រ សម្បត្តិ ដែលទទួលបានឡានទំនើបម្ចាស់ឧបត្ថម្ភ​ ដោយឡែកអ្នកដែលមិនទទួល​បានឡានក្រុមហ៊ុនបា​ន​ឧ​ប​ត្ថ​ម្ភ​លើ​ក​ទឹកចិត្តក្នុង​ម្នា​ក់​៤​លា​ន​រៀ​ល​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds