ឃាត់ខ្លួនឧក្រិដ្ឋជនជនជាតិថៃ២នាក់ និងថ្នាំញៀន ១១៨គីឡូក្រាម

ភ្នំពេញ៖ ឃាត់ខ្លួនឧក្រិដ្ឋជនជនជាតិថៃ២នាក់ និងថ្នាំញៀន ១១៨គីឡូក្រាម ត្រូវ​មន្ទី​រ​ប្រ​ឆាំ​ង​ប​ទ​ល្មើ​ស​គ្រឿ​ងញៀន បង្ក្រាបបាននៅរាជធានីភ្នំពេញ។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅចំនួន៣​គោ​ល​ដៅ​ផ្សេ​ងៗគ្នា​។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងថា​ ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទីយប់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូត​ឈា​ន​ទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូន គ្រឿងញៀនដោយខុសច្បាប់គ្នា០៣គោលដៅក្នុងរាជធានីភ្នំពេញ។ គោលដៅទី១៖ នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ គោលដៅទី២៖ នៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ និង គោលដៅទី៣៖ នៅចំណុចផ្ទះលេខ២BC ផ្លូវ១០៧ ភូមិភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ១ ឈ្មោះ ស៊ែហឺរ ថាណាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ​ថៃ និងឈ្មោះ ស៊ែហឺរ សោមឆាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ, ក្នុងនោះសមត្ថកិច្ចដកហូតថ្នាំញៀន ១-មេតំ​ហ្វេតា​មី​ន ជាង៦៧គីឡូ និងកេតាមីន ទម្ងន់ជាង៥០គីឡូក្រាម សរុបរួមសារធាតុញៀនមានទម្ងន់ ១១៨គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds