ទីបំផុត ពេជ្រ សម្បត្តិ ក្លាយជាម្ចាស់ឡានខ្លាញ់គោពីក្រុមហ៊ុន Boostrong ក្នុងកម្មវិធីគុនខ្មែរអលស្តា
កីឡា៖ កីឡាករគុនខ្មែរចំនួន៤នាក់ ដែលជាបេក្ខភាពដណ្តើមឡានពីកម្មវិធីគុនខ្មែរអលស្តា តាមរយៈការបោះឆ្នោតតាមបណ្តាញសង្គម កាលពីយប់ថ្ងៃទី២២ ខែសីហា អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ក្លាយជាម្ចាស់ឡានខ្លាញ់គោពីក្រុមហ៊ុន Boostrong ដោយសារមានសម្លេងគាំទ្រច្រើនជាងគេ។
បេក្ខភាពទាំង៤ ដែលត្រូវប្រកួតយកប្រជាប្រីយ៍ដើម្បីអោយអ្នកគាំទ្របោះឆ្នោតប្រជែងយកឡានពីក្រុមហ៊ុន Boostrong រួមមាន ៖ ម៉ានូ សិល្បៈ, ពេជ្រ សម្បត្តិ, អេលីត សាន់ និងរឿង សោភណ្ឌ័។ ដោយឡែកចំពោះលក្ខខណ្ឌដែលត្រូវឈ្នះឡាននោះកីឡាករជាបេក្ខភាពត្រូវតែខិតខំប្រកួតប្រើក្បាច់គុនខ្មែរ ឱ្យអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីទទួលបានសារគាំទ្រពីមហាជនច្រើនជាងគេនឹងក្លាយជាម្ចាស់ឡានប៊ូសស្ត្រង ប៉ុន្តែត្រូវឈ្នះដៃគូប្រកួត។
នៅក្នុងព្រឹត្តិការណ៍នោះ ពេជ្រ សម្បត្តិ ឈ្នះ Saw Kolo ត្រឹមទឹក២, អេលីត សាន់ ឈ្នះ Zaw Aye See ខណៈ រឿង សោភ័ណ្ឌ ផ្តួលOmar El Ouers (ម៉ារ៉ុក)ត្រឹមទឹកទី១ និងម៉ានូ សិល្បៈ បានយកឈ្នះ ឆាតសាម័យ យឹម (ឡាវ) ត្រឹមទឹកទី២ ប៉ុន្តែឡានមានតែមួយដែលតម្រូវអោយគុនខ្មែរតែម្នាក់ដែលមានសម្លេងគាំទ្រច្រើនជាងគេ។ យ៉ាងណានៅទីបំផុត អ្នកគាំទ្រប្រដាល់ក្បាច់បុរាណខ្មែរ បានបោះឆ្នោតអោយពេជ្រ សម្បត្តិ ច្រើនជាងគេ ដែលធ្វើអោយរូបគេឈ្នះឡាននៅក្នុងកម្មវិធីគុនខ្មែរអលស្តា។
គូរបញ្ជាក់ផងដែរថា Boostrong Kun Khmer All Star ជាព្រឹត្តិការណ៍ ចារជាប្រវត្តិសាស្រ្តប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេបង្អស់មិនធ្លាប់មានពីមុនមកសម្រាប់ប្រដាល់គុនខ្មែរ ហើយកីឡាករគុនខ្មែរ ៤រូប ជាប់ជាបេក្ខភាព។ ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន៕