អធិការរងខណ្ឌចំការមន វាយពលរដ្ឋសន្លប់ និងបុរសបើកកង់បីបញ្ច្រាស់ រកប្រើហឹង្សាដាក់អ្នកជិះឡាន ត្រូវតុលាការសម្រេចឃុំខ្លួន
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនអធិការរង ខណ្ឌចំការមន ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទហិ.ង្សាដោយចេតនាករណី«វ៉ៃទៅវ៉ៃមក» បណ្តាលឲ្យភាគីបើកបររថយន្តសន្ល.ប់ ចំណែកបុរស់ជើងខ្លាំងដែលបើកបរបញ្ច្រាសទិស ហើយយកដែកទីបប៉ុនប៉ងវា.យទៅលើអ្នកបើកបររថយន្តក៏ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នដែរ ។
សំណុំរឿង លោកអធិការប្រើប្រាស់អំពើហឹង្សាដាក់ពលរដ្ឋកើតឡើង កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅ លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV-5390 ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមនបានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យរហូតដល់ប្រើអំពើហិ.ង្សាវា.យម្ចាស់រថយន្តឲ្យសន្ល.ប់នៅកន្លែង ។
រីឯអ្នកបើកបរម៉ូតូកង់បី (ផាស អាប់)ដែលបើកបញ្ច្រាសទិស ហើយមានបំណងប្រើអំពើហិ.ង្សា ឈ្មោះ កែ ឃឹម ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងស្រុកខ្សាច់កណ្ដាល។ ការឃាត់ខ្លួននេះបន្ទាប់ពីបានឃើញ វីដេអូនៅលើបណ្តាញសង្គម ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចឲ្យធ្វើការស្រាវជ្រាវ រកអ្នកបើកបរម៉ូតូកង់បីដែលបញ្ច្រាសទិសមានបំណងប្រើដែកទីបវា.យទៅលើអ្នកបើកបររថយន្តនោះ៕