សម្តេចតេជោ ៖ លោកជំទាវ ឃួន សុដារី និងក្លាយជាប្រធានរដ្ឋសភា គឺដើម្បីលើកកំពស់ស្ត្រី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភា នីតិកាលទី៧ ជំនួសសម្តេចហេង សំរិន។

ថ្លែងសារតាមប្រព័ន្ធតេឡេក្រាម សម្តេចតេជោ បានអោយដឹងថា ការដែលសម្រេចលោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភា គឺគណបក្សប្រជាជនសម្រេចតាំងពីចុងឆ្នាំ២០២១ មកម្លេះ។ ហើយការសម្រេចអោយលោកជំទាវជាប្រធានរដ្ឋសភា គឺដើម្បីលើកកំពស់ស្ត្រីនៅកម្ពុជា។

ការបញ្ជាក់ឱ្យដឹងបែបនេះធ្វើឡើងបន្ទាប់វិទ្យុអាស៊ីសេរី បានផ្សាយថាគណបក្សប្រជាជនកម្ពុជាពិតជាមានរឿងដ៏ធ្ងន់ធ្ងរដោយកំពុងឈ្លោះគ្នាដណ្តើមអំណាច។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមជម្រាបទៅអស់លោកឱ្យបានជ្រាប បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នឹងក្លាយទៅជាប្រធានរដ្ឋសភានៅពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីស្រ្តី»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា ឯកឧត្តមកិត្តិកោសលបណ្ឌិត ជាម យៀប នៅជាអនុប្រធានទី១ ដដែល ហើយឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា។ ដោយឡែក ឯកឧត្តម ឌិត មន្ទីរ ប្រធានតុលាកំពូល នឹងសុំចូលនិវត្តន៍ពីប្រធានតុលាការកំពូល ដោយសារឯកឧត្តមមានអាយុកាន់តែច្រើន និងមានបញ្ហាសុខភាពមិនធានា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open