អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងហ្មត់នៅស្រុកថ្មគោល សរុបការខូចខាតជាង១ម៉ឺនដុល្លារ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២និង១០នាទី នៅចំណុចក្រុមទី០៩ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យផ្ទុះធុងហ្គាស ឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង (ឆេះទាំងស្រុង) ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ សង់អំពីជញ្ជាំងស័ង្កិសី និងប្រក់សង្ក័សី របស់ម្ចាស់ផ្ទះឈ្មោះ ហេវ យុត ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សម្ភារៈខូចខាតរួមមាន៖
-ឆេះផ្ទះចំនួន ១ខ្នង
-គោយន្តកន្ត្រៃ ០១គ្រឿង
-រថយន្តតូរីស ០១គ្រឿង
-ទូទឹកកក ០១
-ម៉ាស៉ីនកិនស្រូវចំនួន ០១
-ម៉ាស៉ីនហាន់ដើមចេកចំនួន ០១
-តុបាយ ០១
-គ្រែដេកចំនួន ០២
-ថវិកាចំនួន ៣,០០០បាត
-ទូរទស្សន៍ចំនួន ០១គ្រឿង។ សរុបជាទឹកប្រាក់ចំនួន ១៦,០០០ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ដុល្លារសហរដ្ឋអាមេរិក)។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ អាចបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ។ ករណីនេះកម្លាំងនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ នៃអធិការដ្ឋាននគរបាលស្រុកចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង៕