អាជ្ញាធរព្រមានមិនឱ្យរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែទៀតទេ

រដ្ឋបាលខេត្តបាត់ដំបងបានចាត់វិធានការចំពោះក្រុមហ៊ុនរោងចក្រមួយនៅជាប់ស្ទឹងសង្កែ ដោយឱ្យម្ចាស់ក្រុមហ៊ុនចុះកិច្ចសន្យា មិនអនុញ្ញាតឱ្យមានការបង្ហូរទឹកកខ្វក់ និងសារធាតុពុល ឬសារធាតុគីមីគ្រប់ប្រភេទចេពីរោងចក្រចូលស្ទឹងសង្កែទៀតនោះទេ បោះពុំនោះទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់។

ការចាត់វិធានការនេះ ក្រោយពលរដ្ឋមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេបានប្រទះឃើញរោងចក្រចិនមួយកន្លែង ដែលស្ថិតនៅក្រោមទំនប់សេកសក ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកបង្ហូរទឹកខ្មៅចូលមកក្នុងទឹកស្ទឹងសង្កែ ដែលក្នុងទឹកនោះគេសង្ស័យថា មានសារធាតុពិល ដោយសារតែមានត្រីងាប់ជាច្រើនដោយសារទឹកខ្មៅនេះ។

រដ្ឋបាលខេត្តបានចេញសេចក្តីបំភ្លឺមួយ ដោយបានបញ្ជាក់ថា រដ្ឋបាលខេត្តទទួលស្គាល់ថាពិតជាមានការបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែពីសំណាក់ក្រុមហ៊ុនចិនពិតប្រាកដ ដោយនៅពេលនោះដែរ អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង បានប្រឹងប្រែងត្រួតពិនិត្យទៅលើគុណភាពទឹក និងការផលិតទឹកស្អាតទៅតាមលក្ខណ:ស្តង់ដារ ដើម្បីសុខមាលភាពរបស់អ្នកប្រើប្រាស់ទឹក ដោយនៅពេលនេះទឹកស្ទឹងសង្កែបានវិលទៅកាន់សភាពដើមវិញហើយ។

ដោយឡែកសម្រាប់ក្រុមការងារថ្នាក់ខេត្តដែលបានចុះទៅដល់ក្រុមហ៊ុនចិន ក៏បានព្រមាន និងអោយក្រុមហ៊ុនធ្វើកិច្ចសន្យាមិនអនុញ្ញាតអោយមានការបង្ហូរចេញនូវកាកសំណល់រាវ (ទឹកកខ្វក់) សំណល់រឹង សារធាតុពុល ឬសារធាតុគីមី គ្រប់ប្រភេទចេញពីរោងចក្រ ចូលទៅក្នុងទឹកស្ទឹងសង្កែ បើករណីនេះនៅតែមានបន្តទៀត ក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់៕អាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds