មុននេះបន្តិច!G- Devithបានបង្ហាញមុខអ្នកគប់ទឹកកកដាក់ខ្លួនហើយ
ថ្មីៗនេះករណីគប់ដុំទឹកកកទៅលើអ្នកចម្រៀងរ៉េបដ៏ល្បីឈ្មោះ គឺលោក ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្ររបស់លោក និងមហាជនជាអ្នកប្រើប្រាស់បណ្ដាញសង្គមតាមដាន និងចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ លោក ជី ដេវីត បានបង្ហោះរូបថតអ្នកដែលគប់ទឹកកកលើរូបលោក
និងបានសរសេរខ្លឹមយ៉ាងដូច្នេះថា៖ «ថ្ងៃនេះបន្ទាប់ពីខ្ញុំបានមេីល Security Video ខ្ញុំពិតជាតក់ស្លុតនឹងហួសចិត្តជាមួយអាកប្បកិរិយាគួរអោយខ្ពេីមរអេីមពោរពេញដោយការមេីលងាយជិះជាន់តម្លៃមកលេីរូបខ្ញុំជាអ្នកសិល្បៈ ខ្លាំងណាស់ គឺ ខ្លាំងហួសពីការស្មាន ។ និយាយដោយស្មោះត្រង់ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លេីកលែង ក៏មិនចង់បន្តផុសសឹងតែថាអោយកន្លងហួសហេីយក៏ចប់ទៅចុះប៉ុន្តែដោយកម្លាំងអ្នកគាំទ្រនិងមហាជន ខ្ញុំមិនអាចប្រេីប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពាលដូចអ្នកបាននោះទេ វាហាក់ដូចជាមិនគប្បីទាល់តែសោះបេីខ្ញុំនៅតែចចេសចង់លេីកលែង ។
ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហាតែខ្ញុំក៏មានបេះដូងឈឺចាប់នឹងទង្វើថោកទាបបែបនេះដែរ ដោយហេតុខ្ញុំផ្ទាល់បានជួបរឿងនេះ ខ្ញុំនឹងក្រោកឈរជាសិល្បៈករម្នាក់ដេីម្បីលុបបំបាត់ការមេីលងាយមេីលថោក ដល់សិល្បៈករ និង សិល្បការិនីដ៏ទៃទៀត ក៏ដូចជាក្រោកឈរ ដេីម្បីមហាជន និង អ្នកគាំទ្ររបសខ្ញុំ ។ ខ្ញុំសូមអរគុណបងប្អូន ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថាជននេះនឹងចូលខ្លួនសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់ខ្ញុំ នឹងមហាជន ពីទង្វេីថោកទាបរបស់ខ្លួន ហេតុដែលខ្ញុំនិយាយដូចនេះ ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំគឺវាមិនមានតម្លៃអ្វីអាចផ្សះផ្សាអារម្មណ៍ឈឺចាប់របស់ខ្ញុំបានទេ បេីផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ ។
ខ្ញុំនឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូនបើគ្មានដំណោះស្រាយក្នុងពេល 8ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ ។
ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដប កែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំ ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង ។
ក្នុងរូបភាពខាងក្រោមនេះជាផ្នែកមួយនៃអាក្បកិរិយារបស់បុរសកំណាចក្នុងអំឡុងពេលដែលខ្ញុំកំពុងច្រៀងនៅម៉ោង ( ១២:៤១ នាទីរំលងអាត្រាតឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ) ជនបង្កគឺបុរសសង្ហាលេីកដៃម្រាមកណ្តាលនោះឯង ។
ខ្ញុំសូមអរគុណដល់ PUB ដែលបានសហការផ្តល់ជា Video ដល់ខ្ញុំ ខ្ញុំពិតជាអរគុណសម្រាប់តឹកតាងដ៏សំខាន់នេះ ។
ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូន និង មហាជន
ពីខ្ញុំបាទ ងួន ចាន់ ដាវីត »៕