គណបក្សធម្មាធិបតេយ្យ ចាត់ទុកការសម្រេចអោយឯកឧត្តមហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ពិ​តជា​ត្រឹ​មត្រូវ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​ខ្មែរ

ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ ចាត់ទុកថា ការសម្រេចចិត្តរបស់សម្តេចតេជោហ៊ុន សែន ដែលអោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃព្រះរាជា​ណាចក្រក​ម្ពុជា ​ជា​ត្រឹ​មត្រូវដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​ខ្មែរ​កន្ល​ង​ម​ក។ នេះបើយោងញាត្តិគាំទ្រ របស់គណបក្ស នាថ្ងៃទី២៧ ខែកក្កដា​នេះ​។

គណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុ​ន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈ លាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយបានផ្ទេរតំណែងនាយករដ្ឋមន្ត្រីនេះទៅឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង អាណត្តិទី៧ នេះ។

បន្ថែមពីញាត្តិនេះ លោកស្រី សាវត្ថី ពោធិតី បានអោយដឹងថា មនុស្សយើងម្នាក់ៗមានខួរក្បាលខុសៗគ្នា ដូច្នេះការ​ផ្លាស់ពី​ម​នុ​ស្សមួយទៅមនុស្សមួយទៀតនោះ ការដឹកនាំនឹងមានការផ្លាស់ប្តូរពុំខាន៕អាចជារូបភាពនៃ 1​ នាក់, ការសិក្សា និង អត្ថបទ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds