គួរឱ្យសរសើរ!លោកបណ្ឌិតពេជ្រ ស្រស់ ចុះជួយសង្រ្គោះបឋមនារី២នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ

លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួយសង្រ្គោះបឋមនារីវ័យក្មេង២នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូនៅតាមផ្លូវ។ នេះជាទឹកចិត្តមួយដ៏គួរ​ឱ្យសរសើរ ដែលក្នុងនាមលោកបណ្ឌិតជាថ្នាក់ដឹកនាំគណបក្សមួយរូប តែងតែឈឺឆ្អាលចំពោះសុខទុក្ខប្រជាពលរដ្ឋ។

ជាក់ស្ដែងតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកបណ្ឌិត ពេជ្រ ស្រស់បានសរសេរយ៉ាងដូច្នេះ៖ «សូមបងប្អូនធ្វើដំណើរដោយប្រុងប្រយ័ត្នបំផុត កុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយខ្ញុំបានជួបប្អូនស្រី២នាក់បានដួលម៉ូតូកណ្តាលផ្លូវជាតិ ដែលពួកគាត់ជិះម៉ូតូអកសឿ ហើយដួលរងរបួស ខ្ញុំមិនមែនពេទ្យទេ ប៉ុន្តែខ្ញុំមាននូវសម្ភារៈពេទ្យក្នុងឡានជាប្រចាំ។ ត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open