គ.ជ.ប៖ស្ថានភាពការឃោសនាបោះឆ្នោតថ្ងៃទី១៥ដំណើរការទៅដោយរលូន

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីដប់ប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយនៅថ្ងៃនេះមានគណបក្សនយោបាយចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះគណបក្សចំនួន៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

ដោយឡែក សម្រាប់ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ប្រាំនេះ គ.ជ.បបញ្ជាក់ថា បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សានោះទេ។

គួរជម្រាបផងដែរថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds