រស់នៅក្រៅប្រទេស១០ឆ្នាំ!ពេលនេះអតីតសកម្មជនប្រឆាំង“រាជបុត្រសូរ្យកាយ្យ”បានវិលចូលមកកម្ពុជាវិញហើយ

អតីតសកម្មជនគណបក្សប្រឆាំងមួយរូប លោក ទឹម សុជា ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមស្គាល់ថា “រាជ្យបុត្រសូរ្យកាយ្យ”បានវិលត្រឡប់មកកម្ពុជាជាទឹកដីកំណើតវិញហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពីលោកបានចាកចេញពីប្រទេសអស់រយៈពេលប្រមាណ១០ឆ្នាំ។

គួររម្លឹកថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ លោក ទឹម សុជា បានចេញវីដេអូសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជានូវកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តិកាលពីកន្លងទៅ។ លោកបានស្នើសុំទៅសម្ដេចតេជោឱ្យលើកលែងទោស និងអនុញ្ញាតឱ្យលោកបានត្រលប់មកកម្ពុជាវិញឱ្យបានឃើញពីការអភិវឌ្ឍន៍កម្ពុជាពិតដោយផ្ទាល់ភ្នែក។ ក្រោយការចេញវីដេអូសុំទោសរបស់អតីតសកម្មជននេះ សម្ដេចតេជោបានប្រកាសលើកលែងទោសដល់លោក​ ទឹម សុជា និងប្រកសស្វាគមន៍ឱ្យលោកអាចវិលមកកម្ពុជាដែលជាប្រទេសកំណើតវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds