ចាប់ខ្លួនបុរសម្នាក់ដែលកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជានៅស្រុកសង្កែ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង១៥នាទី ត្រង់ចំណុចក្រុមទី២០ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនា (យកពូថៅកាប់បំផ្លាញ់ស្លាកគណបក្ស) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ភាព រតនា ហៅ វិត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្រុមទី ២១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកពូថៅកាប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជា បណ្ដាលអោយខូចខាតទាំងស្រុង។
ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពយកពូថៅកាប់បំផ្លាញ់ស្លាកគណបក្សពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕