គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះបណ្តាលឱ្យមនុស្សស្លា.ប់៤នាក់និងរបួស៧នាក់
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់១នាក់ និងស្រាល៦នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ១លើក បត់គ្រោះថ្នាក់ ១លើក និងងងុយ ១លើក៕