អគ្គស្នងការ៖ សន្តិសុខ និងសណ្តាប់ធ្នាប់ នៃការការឃោសនារកសំឡេងឆ្នោតដំណើរទៅដោយល្អប្រសើរ
អគ្គស្នងការនគរបាលជាតិ អះអាងថា សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ ដំណើរទៅដោយល្អប្រសើរនាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៃការការឃោសនារកសំឡេងឆ្នោតដំណើរទៅដោយល្អប្រសើរ។
ថ្លែងក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកោតសសើរកងកម្លាំងមានគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រសភាពការណ៍ និងសហការណ៍គ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។
ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕