មនុស្ស៨នាក់ស្លា.ប់ដោយសារពុលស្រានៅចម្ការចេកមួយកន្លែងក្នុងស្រុកកូនមុំ
រយៈពេលជាង២សប្ដាហ៍កន្លងមក មានកម្មករខ្មែរចំនួន៨នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ នៅក្នុងចម្ការចេកមួយកន្លែងឈ្មោះថាហ្រ្គីកូ(Thagrico) ស្ថិតនៅក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី។ ដើមឡើយគេសង្ស័យថាកម្មករទាំង៨នាក់ពុលសារធាតុគីមីដែលពួកគេបាញ់ដំណាំផ្លែឈើនៅក្នុងចម្ការនេះ ប៉ុន្តែក្រោយពីមន្រ្តីជំនាញពាក់ព័ន្ធខេត្តរតនគិរីបានចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើវិភាគរកឃើញថា ពួកគេស្លាប់ដោយសារតែពុលស្រា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
គួរឱ្យដឹងថា ករណីស្លាប់មនុស្ស៩នាក់ ជាបន្តបន្ទាប់គ្នានេះ បានកើតមានឡើងតាំងពីថ្ងៃទី១៦មិថុនាមកម្ល៉េះ ដើមឡើយមានករណីស្លាប់មនុស្សម្នាក់ និងបន្តមានអ្នកស្លាប់បន្តបន្ទាប់គ្នារហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។ តាមការបញ្ជាក់ អ្នកស្លាប់ទាំង៨នាក់ ភាគច្រើនជាកម្មករស៊ីឈ្នួលបាញ់ថ្នាំគីមី នៅក្នុងចម្ការចេក Thagrico ដែលស្ថិតនៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អភិបាលខេត្តរតនគិរី៕