ស្ពានឆ្លងកាត់ទន្លេបាសាក់កោះពេជ្រ-កោះនរាសាងសង់បាន៨៥%ហើយ
គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន៨៥%នៃគម្រោង។ តាមផែនការ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ។ នេះបើតាមរបាយការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ៕