ពូថ្លៃ ចាប់រំលោ.ភក្មួយ រហូត​មានផ្ទៃពោះ ជិតគ្រប់ខែ ទើបបែកការ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ កម្លាំង​នគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនបុរសម្នាក់ ត្រូវជា​ពូថ្លៃរបស់​ជនរងគ្រោះ ក្រោយជនល្មោភកាមរូបនេះ គំរាមកំហែងចាប់ក្មួយស្រីរំលោ.ភ រហូតដល់នាង​មានផ្ទៃពោះជិតគ្រប់ខែ ទើបបែកការដឹងដល់ឪពុកម្តាយ ប្តឹងនគរបាលតែម្តង។  ការឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង ០៣ និង ២០នាទី រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពពីនគរបាលស្រុកបសេដ្ឋ បាន​ឱ្យដឹងថា ក្រោយបានទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ ដែលជាកសិករ រស់នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំទួលអំពិល បានធ្វើការឃាត់ខ្លួន ជនល្មោភកាមឈ្មោះ ទិល ធី ភេទប្រុស អាយុ ២៩ឆ្នាំ។ ដោយឡែកក្មេងស្រីរងគ្រោះ មានអាយុ ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

នៅក្នុងពាក្យបណ្តឹងរបស់ម្តាយឪពុក ជនរងគ្រោះបានអោយដឹង ថា ជនសង្ស័យត្រូវជាពូថ្លៃ បានធ្វើសកម្មភាពគំរាមកំហែង ចាប់រំលោ.ភកូនស្រីរបស់គាត់ ចាប់តាំងពី​ឆ្នាំ២០២២ រហូតដល់ពេលនេះ មានផ្ទៃពោះ ចំនួន ៨ខែ គឺជិតគ្រប់ខែទៅហើយ។

នគរបាលស្រុកបសេដ្ឋ បានបន្តទៀតថា ដោយមានការសង្ស័យលើកូនស្រីមានអាក្ការៈប្លែក ហើយពោះធំទៅៗ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឪពុកក្មេងស្រីរងគ្រោះ មានការសង្ស័យ ក៏បានសាកសួរ ទើបកូនរបស់ខ្លួន បានឆ្លើយប្រាប់ថា ពូថ្លៃ ​បានគំរាម​កំហែង និងចាប់រំលោ.ភនាង រហូតដល់មានផ្ទៃពោះ។ បើតាមចម្លើយសារភាព​របស់ជនសង្ស័យ ឈ្មោះទិល ធី គឺរូបគេពិតជាបានរួ.មភេ.ទ​ជាមួយក្មេងស្រីរងគ្រោះ​ប្រាកដមែន។ បច្ចប្បន្នសមត្ថកិច្ចកំពុង និងសួរនាំជនសង្ស័យ ព្រមទាំង​កសាងសំណុំរឿង ចាត់ការបន្តតាម​ផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds