ឈុត សេរីវ៉ាន់ថង ខ្ញុំមិនទាន់ចេញពីវិស័យប្រដាល់គុនខ្មែរទេ

បន្ទាប់ពីម្ចាស់មេដាយមាសគុនខ្មែរ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កីឡាករ ឈុត សេរីវ៉ាន់ថង កាល​ពីទី១៨មិថុនា ​ម្សិល​មិញ​ បានបង្ហោះនៅលើទំព័រហ្វេ​សបុ​ក​រ​ប​ស់​ខ្លួ​នមួយថា «គ្រប់គ្រាន់ហើយ ចង់រស់ជាខ្លួនឯ​ងតាមបែ​បធ​ម្ម​ជាតិ មានឬក្រតាមយថាកម្ម អនុស្សាវរីយ៍​បន្សល់ទុ​កឱ្យ​បង​ប្អូន​ត្រឹមហ្នឹងចុះ» ​ហាក់​បង្ហាញ​ចេតនា​ចង់​ឃ្លាត​ឆ្ងាយ​ពី​​ពិភព​ប្រដាល់ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជាខ្លាំង ខណៈសាម៉ីខ្លួនអះអា​ងថាខ្លួ​នមិនមានបំណង​ចាកចេញពី​អាជីពជាអ្ន​កប្រ​ដាល់គុនខ្មែឡើយ។

កីឡាករ ឈុត វ៉ាន់ថង បានបង្ហោះសំណេរខ្លីមួយ អមដោយរូបភាពមួយសន្លឹកកាន់បន្លែស្ពៃចង្កឹះនៅស្រុកកំណើត នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឱ្យមានការយល់ត្រឡំ ចំពោះអនាគត់របស់គេ ក្នុងវិស័យកីឡាប្រដាល់។

សំណេរដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនយល់ច្រលំថា កីឡាកររហស្សនាមរាហ៊ូមាស ចាកចេញពីវិស័យប្រដាល់គុនខ្មែរ សរសេរ​ថា៖«គ្រប់គ្រាន់ហើយ ចង់រស់ជាខ្លួនឯងតាមបែបធម្មជាតិ មានឬក្រតាមយថាកម្ម អនុស្សាវរីយ៍បន្សល់​ទុកឱ្យ​បង​ប្អូ​ន​ត្រឹមហ្នឹងចុះ»។ យ៉ាងណាជុំវិញមន្ទិលសង្ស័យនេះដែរ ម្ចាស់មេដាយមាសគុនខ្មែរមានដើមកំណើតនៅខេត្តបាត់ដំបង ថាខ្លួនមិនបានចាកចេញពីវិស័យប្រដាល់នេះទេ។ វ៉ាន់ថងថា«អត់ទេ! ក្នុងន័យខ្ញុំបង្ហោះហ្នឹងអត់មានពាក្យណាថាឈប់ទេ គ្រាន់តែខ្ញុំចង់មានជីវិតស្រស់បំព្រងដូចធម្មជាតិ»។អាចជារូបភាពនៃ 5 នាក់អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds