កីឡាករចំបាប់កម្ពុជាស៊ូ បាលី ក្លាយជាដំបូងគេ ឈ្នះមេដាយកម្រិតអាស៊ី

(កីឡា)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U-23 Asian Championship​202​3)​នៅប្រទេ​សកៀ​ហ្ស៊ីស៊ី​ស្ថានថ្ងៃទី១៨ ខែមិថុនា កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី ឈ្នះមេដាយសំរឹទ្ធ១។ នេះជាមេដា​យលើក​ដំបូង​ហើ​យសម្រាប់កីឡាករចំបាប់កម្ពុជាដែលដណ្តើមបានពីព្រឹត្តិការណ៍តំបន់អាស៊ី។


ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ កីឡាករកូនកាត់ខ្មែរ-អ៊ូសបេគីស្ថាន ស៊ូ បាលី បានយកឈ្នះកីឡាករម៉ុងហ្គូលី TSO​N​G TBAYAR.M ដោយលទ្ធផល ៦-១ លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់១២៥គីឡូក្រាម ដើម្បីទទួល​បាន​មេដា​យ​សំ​រឹទ្ធនេះ។

ក្រោយឈ្នះមេដាយសមរឹទ្ធ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត បានបង្ហាញក្តី​រំភើប ក្រៃលែង នេះ​ជា​កា​រដណ្តើមបានមេដាយសំរឹទ្ធជាលើកដំបូង។ លោកថា​«សម្រាប់កីឡាចំបាប់អាស៊ីនេះជាលើកដំបូ​ងដែលកម្ពុជា​យើង​ឈ្នះ​​មេ​ដាយសំរឹទ្ធ។ ការចូលរួមនេះសំខាន់ណាស់សម្រាប់កម្ពុជា គឺដើម្បីអភិវឌ្ឍន៍ធ​នធានកី​ឡាករ​-កីឡាការិនី និងបង្កើននូវគុណភាព និងបច្ចេកទេសលំដាប់អន្តរជាតិ និងត្រៀមការប្រជែងមេដាយ​ក្នុងព្រឹត្តិកា​រណ៍ជើង​ឯកអា​ស៊ីអាគ្នេយ៍នៅប្រទេសថៃ នាឆ្នាំក្រោយនេះ»។

បើតាមលោក លោក ខេស៊ី បាណេត លើកឡើងថា យើង​មានកម្រិតពិបាកខ្លាំងដែលកម្ពុជាទៅប្រកួតជាមួយ នឹងកីឡា​ករ​ដែល​មានសមត្ថភាពខ្ពស់មកពីបណ្តាប្រទេសខ្លាំងៗ រូមមានតំបន់អាស៊ីកណ្តាល ដែលសុទ្ធសឹងតែជាប្រទេស​សម្បូរទៅ​ដោ​យ​​ធនធានកីឡាករមានបទពិសោធ និងបច្ចេកទេសប្រកួតលំដាប់ពិភពលោក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds