ឱកាសការងារ៤៥០០កន្លែង!ពិព័រណ៍ការងាររៀបចំដោយNEAនឹងបញ្ចប់នៅថ្ងៃនេះហើយ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) នឹងរៀបចំ៖ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នាថ្ងៃទី១៣-១៤ ខែមិថុនា នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់។
អ្នកចូលរួម នឹងទទួលបានទាំងឱកាសការងារ និងគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ផងដែរ។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារកុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត៕