កម្ពុជាអាចមានភ្លៀងពីខ្សោយទៅមធ្យមលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៤-២០មិថុនា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រកាសថា ធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្គួរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។