ជនជាតិថៃ២នាក់ប្ដីប្រពន្ធស្លាប់ក្នុងករណីរថយន្ដដឹកអំបិលដាច់ហ្វ្រាំងក្រឡាប់ខណៈបើកចុះពីលើភ្នំដងរ៉ែក

(ខេត្តឧត្តរមានជ័យ)៖ បុរសជាតៃកុងរថយន្ត និងប្រពន្ធជនជាតិថៃ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដាច់ហ្វ្រាំង ខណៈបើកទំនិញចុះពីលើភ្នំដងរ៉ែក តាមច្រកអន្តរជាតិជាំ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

របស់សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តសណ្ដោងរ៉ឺម៉ករបស់ក្រុមហ៊ុនថៃមួយគ្រឿង ដឹកអំបិលពេញចេញពីប្រទេសថៃ តាមច្រកអន្តរជាតិជាំ បើកបរក្នុងស្ថានភាពលឿនចុះពីភ្នំដងរ៉ែក លុះដល់ចំណុចគីឡូម៉ែត្រ១៣២-១៣៣ រថយន្តបានដាច់ហ្វ្រាំងរេចង្កេតធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់់បណ្តាលឱបុរសជាតៃកុងរថយន្ត និងប្រេពន្ធជាជនជាតថៃបានស្លាប់បាត់បង់ជីវិត ចំណែកអំបិលបានធ្លាក់រាយប៉ាយពេញផ្លូវ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះជាអ្នកបើកបររថយន្តដែលស្លាប់មានឈ្មោះ ឈ្មោះ វ៉ាន់ឆៃ កាថៃស៊ុង អាយុ២៦ឆ្នាំ ​ជនជាតិថៃ រស់នៅខេត្តនគររាជសីម៉ា ចំណែកប្រពន្ធឈ្មោះ ប៊ុត សកនអុីនសន អាយុ២៥ឆ្នាំ ដោយឡែករថយន្តម៉ាកហុីណូ ពណ៌ក្រហមលាយស ពាក់ស្លាកលេខថៃ ៧០-៣៤០៩។

ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ច បានចុះទៅពិនិត្យកន្លែងកើតហេតុ សម្រួលចរាចរណ៍ និងបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds