TOP NEWS:សម្ដេចតេជោប្រកាសស្នើវៀតណាមឱ្យចាប់ខ្លួនលោកសម រង្ស៉ីបើសិនជាចូលដល់ទឹកដីវៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្នើឱ្យរដ្ឋាភិបាលវៀតណាមចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើមេឧទ្ទាមនេះ បន្លំជាអ្នកទេសចរបារាំងចូលទៅកាន់ទឹកដីវៀតណាម។ ការប្រកាសអំពីសំណើនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានអំពីផែនការរបស់ ទណ្ឌិត សម រង្ស៉ី ដែលចង់ចូលទៅកាន់ប្រទេសវៀតណាម ដោយការធ្វើជាអ្នកទេសចរណ៍បារាំង។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «គេមានផែនការចូលមកម៉ាឡេស៊ី ម៉ាឡេស៊ីគេឱ្យចេញ គេមានផែនការចូលមកថៃ គេមានផែនការចូលមកវៀតណាមទៀត តាមរយៈការប្រើប៉ាស្ព័របារាំងធ្វើជាអ្នកទេសចរណ៍ ហើយបើសិនចូល ខ្ញុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន»។ ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចថ្លែងសុន្ទរកថា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ខាងក្រោមនេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖