ឈុត សេរីវ៉ាន់ថង​យក​ឈ្នះ​អេលីត សាន់គ្រង​ខ្សែ​ក្រវាត់​មរតក​គុន​ខ្មែរ​NNPដោយបច្ចេកទេស

​អ្នក​ប្រដាល់​ជើង​ខ្លាំង ឈុត សេរីវ៉ាន់ថង ​បាន​គ្រង​ខ្សែ​ក្រវាត់ NNP ​មរតក​គុន​ខ្មែរ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​កីឡាករ អេលីត ​សាន់ ​ដោយ​ពិន្ទុ។ ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​វាន់ថង ​ហាក់​វាយ​បច្ចេកទេស​ច្រើន​ជាង​សម្រុក​យក​ផ្ដាច់។ ​រូបគេ​តែងតែ​ថយ​ដើម្បី​ស្វែង​រក​ឱកាស​វាយ​សន្សំ​ពិន្ទុ ​ដោយ​មិន​ប្រឈម​មុខ​ប្ដូរ​ជាមួយ​កីឡាករ អេលីត សាន់ ​ឡើយ។ ​ជា​លទ្ធផល​ឃើញ​ថា​បាន​ផល​មែន ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ថ្មី​ៗ​កន្លង​ទៅ ​យក​បាន​ខ្សែ​ក្រវាត់​មួយ​គ្រឿង​ទៀត អម​ជាមួយ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ ​និង​ខ្សែ​ក​មាស​២​តំឡឹង​ផង​ដែរ។

​គួរឱ្យដឹងផងដែរថា ក្រោយ​ចប់​ការ​ប្រកួត អ្នកប្រយុទ្ធគុនខ្មែរ វ៉ាន់ ថង ​បាន​និយាយ​ថា​៖ “សង្រ្គាម​នៅ​លើ​សង្វៀន​និង​សង្រ្គាម​នៅ​ក្នុង​សមរ​ភូមិ​គឺ​ដូច​គ្នា​ វៃ​ទល់​មុខ​មិន​បែក​យើង​អាច​វៃ​តាម​ច្រក​ជំហៀង​ឬ​ច្រក​ក្រោយ​ ផ្លាស់​ប្ដូរ​យុទ្ធសាស្រ្ត​តែ​មិន​ផ្លាស់​ប្ដូរ​គោលដៅ ​យប់​មិញ​មិន​សូវ​ល្អ​មើល​ដោយសារ​ខ្ញុំ​វៃ​ហើយ​គេច​មិន​ឲ្យ​ដៃ​គូរ​វៃ​តប​វិញ​បាន​ បង​ប្អូន​មួយ​ចំនួន​គាត់​នៅ​មិន​ទាន់​យល់​អ្វី​ដែល​ហៅ​ថា​បច្ចេកទេស​ក្នុង​ការ​យក​ឈ្នះ​គូរ​ប្រកួត​ដោយ​មិន​ប្រើ​កម្លាំង​ខ្លាំង​ហើយ​វៃ​ចេញ​ម្នាក់​ឯង​បាន​ច្រើន​ បច្ចប្បន្ន​ក្បាច់​ដែល​ខ្ញុំ​ប្រកួត​យប់មិញ​គេ​ហៅ​ថា​បច្ចេកទេស​វៃ​បែប​សប្បាយ​ៗ ​យើង​ថយ​មួយ​ជំហាន​វៃ​ គេច​មួយ​ជំហាន​វៃ​ ហើយ​និង​បុក​មួយ​ជំហាន​វៃ​ កីឡាភាគ​តិចណាស់​ដែល​ធ្វើ​បាន”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds